សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រៀមបណ្តេញបុគ្គលិកមិនចាក់វ៉ាក់សាំងជិត ៦០០ នាក់
ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងបណ្តេញបុគ្គលិកជិត ៦០០ នាក់ ដែលបដិសេធ គោរពតាមតម្រូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

មន្រ្តីក្រុមហ៊ុនបាននិយាយថា ក្រៅពីបុគ្គលិកចំនួន ៥៩៣ នាក់ដែលបដិសេធចាក់វ៉ាក់សាំង បុគ្គលិក ២,០០០ នាក់ផ្សេងទៀតក៏បានស្នើសុំការលើកលែងផ្នែកវេជ្ជសាស្រ្តឬសាសនា ចំពោះតម្រូវការវ៉ាក់សាំងផងដែរ។ នោះគឺស្មើនឹងប្រហែល ៣ភាគរយ នៃកម្លាំងពលកម្ម ៦៧,០០០ នាក់របស់ក្រុមហ៊ុន។
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិកមួយនេះ បាននិយាយថា ខ្លួនមិនមានបញ្ហាអ្វីជាមួយនឹងផលប៉ះពាល់រួមនៃគោលនយោបាយនេះទេ។

កាលពីដើមខែសីហា ក្រុមហ៊ុន United Airlines បានប្រកាសថា បុគ្គលិកអាមេរិកទាំងអស់នឹងត្រូវទទួលវ៉ាក់សាំង ហើយ Upload កាតវ៉ាក់សាំងរបស់ពួកគេចូលទៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន។
បុគ្គលិកអាមេរិកដែលនៅសេសសល់ជាង ៩៩ ភាគរយ បានបំពេញតាមតម្រូវការនេះ។ នេះបើយោងតាមអនុស្សរណៈមួយផ្ញើជូនបុគ្គលិកពីនាយកប្រតិបត្តិក្រុមហ៊ុនលោក Scott Kirby និងប្រធានក្រុមហ៊ុនលោក Brett Hart។

ក្រុមហ៊ុនអាកាសចរណ៍ កំពុងធ្វើការលើគោលនយោបាយរបស់ខ្លួន សម្រាប់និយោជិតដែលបានស្នើសុំការលើកលែង ដោយលើកឡើងពីករណីតុលាការមិនទាន់សម្រេចលើបញ្ហានេះ។
ក្រុមហ៊ុនក៏បាននិយាយផងដែរ បាននិយាយថា ខ្លួននឹងធ្វើតាមតម្រូវការនៃកិច្ចព្រមព្រៀងជាមួយសហជីព ដូចជាការបណ្តេញនិយោជិក ដែលបដិសេធចាក់វ៉ាក់សាំងការពារកូវីដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


