ព័ត៌មានជាតិ
គិតត្រឹមម៉ោងនេះ ក្រសួងលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន បានចំណូលជិត ១៥ លានដុល្លារ
រហូតមកដល់ពេលនេះ ក្រសួងសាធារណការបានលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបានថវិកាជិត ១៥ លានដុល្លារអាមេរិក។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងការលក់ស្លាកលេខពិសេសបានថ្លែងបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលក្រសួងដាក់ឲ្យដំណើរការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧ ៥៧៨ ស្លាក និងទទួលបានចំណូល ១៤ ៩៧៨ ១៥១ ដុល្លារ។

លោកស្រីបន្តថា ការដាក់ឲ្យដំណើរស្លាកលេខពិសេសនេះ ក៏ជាផ្នែកមួយជួយកៀរគរចំណូលចូលថវិកាជាតិផងដែរ។
កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឲ្យដំណើរការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន ជាជម្រើសបន្ថែមសម្រាប់ម្ចាស់រថយន្ត។ ស្លាកលេខនេះមានលក្ខណៈពិសេសពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខដែលខ្លួនចង់បានហើយអាចប្រើប្រាស់ជារៀងរហូត។
សម្រាប់តម្លៃនៃស្លាកលេខពិសេសគឺមានចាប់ពី២លានរៀលឬស្មើនឹង៥០០ដុល្លារអាមេរិកឡើងទៅ។ ស្លាកលេខពិសេសនេះ គឺម្ចាស់រថយន្តអាចបញ្ជាទិញដោយដាក់ឈ្មោះផ្ទាល់ខ្លួន ឬឈ្មោះពិសេសណាមួយសម្គាល់អត្តសញ្ញាណខ្លួនឯង ហើយនៅពេលលក់បន្តឬប្តូរម្ចាស់កម្មសិទ្ធិ គឺអាចដកហូតស្លាកលេខនោះចេញ ដោយរក្សាទុកប្រើផ្ទាល់ខ្លួនអស់មួយជីវិត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


