ព័ត៌មានជាតិ
ផ្លូវ៥ខ្សែក្នុងរាជធានី និងខេត្តកណ្តាល បានដាក់ឲ្យចរាចរណ៍វិញ ក្រោយខូចខាតដោយទឹកជំនន់
ផ្លូវជាតិនិងផ្លូវបេតុងចំនួន៥ខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលទទួលរងការខូចខាតក្រោយពីទឹកជំនន់ជន់លិច ពិសេសនៅតំបន់ជាយក្រុង ដោយផ្លូវខ្លះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងផ្លូវខ្លះទៀតទទួលរងការខូចខាតជាមធ្យម។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ផ្លូវទាំង០៥ខ្សែនេះ ត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធររាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីសហការជាមួយអាជ្ញាធរខណ្ឌធ្វើការជួសជុលឡើងវិញរួចរាល់ហើយ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើចរាចរណ៍បណ្ដោះអាសន្ន។



លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ធ្នូ ឆ្នាំ២០២០នេះថា ក្រោមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ បានធ្វើការជួសជុលចំនួន៥ខ្សែរួចរាល់ហើយ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើចរាចរណ៍បណ្ដោះអាសន្ន ក្នុងនោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៤ មុខសាលាក្ដីខ្មែរក្រហម ក្នុងខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល យើងបានជួសជុលរួចរាល់និងដាក់ឲ្យធ្វើចរាចរតាំងពីចុងខែវិច្ឆិកាមកម្ល៉េះ។ ចំណែកផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវព្រៃស និងផ្លូវលេខ ២០A ចាប់ពីរង្វង់មូលកួរស្រូវ ក្នុងសង្កាត់រលួល សង្កាត់ទៀនសង្កាត់គងនយ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយទឹកជំនន់ កាលពីខែតុលាយើង ក៏បានជួសជុលរួច និងដាក់ឲ្យចរាចរជាបណ្តោះអាសន្នហើយដែរ៕


អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អាជ្ញាធរសង្កាត់គងនយ កំពុងញាប់ដៃស្ថាបនាផ្លូវបេតុង ជូនពលរដ្ឋប្រើប្រាស់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


