ជីវិតកម្សាន្ដ
ចូលរួមរំលែកទុក្ខ! តារាសម្តែង ហង្ស អច្ឆរិយា ទទួលមរណភាពទាំងវ័យក្មេង
តារាសម្តែង និងអ្នកនិពន្ធរូបសង្ហារ លោក ហង្ស អច្ឆរិយា បានទទួលមរណភាពហើយ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់អស់រយ:ជាច្រើនខែកន្លងទៅនេះ។

ដំណឹងនៃមរណទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារតារាប្រុសរូបនេះបានធ្វើឲ្យមហាជន និងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយជាពន់ពេក ព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខនេះផងដែរ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Pu Smey បានរៀបរាប់ទាំងក្តុកក្តួលដូច្នេះថា “សឹងមិនជឿទេបងអើយ ថាលឿនយ៉ាងនេះ ណាត់គ្នាថតរូបម្តងទៀតមិនទាន់បានថតផង បងថាមិនហ៊ានចេញខ្លាចកូវីដ មើលទៅបងប្រយ័ត្នខ្លាំង តែក៏មកជួបវាទៀត។”

ប្រភពបន្តថា “នេះជាការបាត់បង់តារាសម្តែងប្រុសពោរពេញដោយទេពកោសល្យ អ្នកនិពន្ធ តារាម៉ូឌែលប្រុសសិចស៊ី។ បងមានក្តីប្រាថ្នាច្រើន មិនគួរណាបងទៅលឿនយ៉ាងនេះ សូមបួងសួងអោយជាតិណាៗបងជួបតែរឿងល្អៗ។”

សូមបញ្ជាក់ថា តារាប្រុសរូបនេះកន្លងបានប្រកាសធ្លាក់ខ្លួនឈឺជំងឺរលាកក្រពះ និងរលាកពោះវៀនធ្ងន់ធ្ងរ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ តារាសិចស៊ី សេង សូណា ជាជះស្បើយពីកូវីដក្រោយព្យាបាលជាង២០ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


