Connect with us

ជីវិតកម្សាន្ដ

តារាសិចស៊ី សេង សូណា ជាជះស្បើយពីកូវីដក្រោយព្យាបាលជាង២០ថ្ងៃ​

បានផុស

នៅ

តារា​សម្តែង​ស្រី​ល្បី​ខាង​សិច​ស៊ីន សេង សូ​ណា បន្ទាប់ពី​ចូល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ជាង​២០ថ្ងៃនោះ ​ពេល​នេះ​អាការ​:​ជំងឺ​បានជា​សះស្បើយ​ហើយ​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សាមីខ្លួន​។​

ជាមួយគ្នា​នឹង​ការ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ សេង សូ​ណា បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមគ្រូពេទ្យ​និង​មិត្ត ភក្តិ​ដែល​បារម្ភ​ហើយ​ផ្ញើ​សារ​ជូនពរ​នាង​ផងដែ រ​។

សេង សូ​ណា លើកឡើងថា​ “​ខ្ញុំ​សេង​សូ​ណា​សូម​ថ្លែងអំណរគុណ​ដល់​អ្នកគ្រូ​លោកគ្រូ​ពេទ្យ​ទាំងអស់​ដែល​មើលថែ​ពួក​ខ្ញុំ​បាន​ដិតដល់​បានល្អ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​បន្តថា​”​ខ្ញុំ​បានជា​ពី​ជំងឺ​កូ​វីដ​-១៩​ដែល​សម្រាក​ព្យាបាល​នៅ​ខេត្តបាត់ដំបង​រយៈពេល​២២​ថ្ងៃ​។​ បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​ផុត​ទុក្ខហើយ ហើយ​នាង​ខ្ញុំ សេង សូ​ណា សូម​ថ្លែងអំណរគុណ​ដល់​អភិ​បាល​ខេត្ត​ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ដែល​បាន​ខំប្រឹងប្រែង​មើលថែ​អ្នកជំងឺ​កូ​វីដ​-១៩​ទាំងអស់​ដែល​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​។​

ដោយឡែក​កាលពី​ថ្មីៗ​នេះ​កន្លងទៅនេះ សេង សូ​ណា ក៏បាន​បញ្ជាក់ដែរថា ​ក្រៅ​តែ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នាង​ក៏មាន​ជំងឺ​ប្រចាំកាយ​ដូចជា​,​លើសឈាម​ ទឹក​នោម​ប្រៃ​ ខ្សោយបេះដូង​និង​ឡើង​ខ្លាញ់​ឡើង​អា​ស៊ីត​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម