ព័ត៌មានជាតិ
៩ខែឆ្នាំនេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះចំនួន ៣៤នាក់
យោងតាមរបាយការណ៍ របស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមចំនួន ៣៤នាក់។ តួលេខនេះ បង្ហាញពីការថយចុះ ៣៨%បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ រហូតដល់ទៅចំនួន ៥៥នាក់។
អាជ្ញាធរមីនកម្ពុជា បានបន្តថា ក្នុងចំណោមជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំង ៣៤ នាក់នោះរួមមាន៖ ករណីស្លាប់ ១០នាក់, របួស ១៨នាក់, និងពិការអវៈយវៈចំនួន ៦នាក់។ អាជ្ញាធរមីន បានឲ្យដឹងទៀតថា បើទោះបីអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានការថយចុះ។ ប៉ុន្តែការបន្តប្រឈម នឹងគ្រោះថ្នាក់នៅតែបន្តកើតមាន ខណៈផ្ទៃដីដែលសង្ស័យថា នៅមានសេសសល់មីននៅមិនទាន់បោសសំអាតអស់នៅឡើយ។

ក្នុងគោលដៅ ដើម្បីបញ្ចៀសការបន្តកើតមានគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនេះ អាជ្ញាធរមីន បានសម្របសម្រូលជាមួយស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករជាតិ និងអន្តរជាតិ និងអង្គការអន្តរជាតិនានា ដែលមានការពាក់ព័ន្ធ បាននិងកំពុងអនុវត្តកម្មវិធីអប់រំ យល់ដឹងពីមីន ដល់ប្រជាពលរដ្ឋកម្ពុជា តាមខេត្តគោលដៅចំនួន ១៦ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្តល់សារអប់រំដល់ប្រជាពលរដ្ឋសរុបចំនួនជាង ៧៤ម៉ឺននាក់។ ក្នុងនោះមានកុមារប្រមាណជាង ១៣ម៉ឺននាក់ និងជនពិការជាង ៩ពាន់នាក់ផងដែរ។
យោងតាម ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យ មាន ផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ។ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ ផ្ទៃដីមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ២ពាន់គីឡូម៉ែត្រការ៉េនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់ បោសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ខាងមុខ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


