ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ WHO ធ្វើការបញ្ជូនឧបករណ៍វេជ្ជសាស្ត្រកូវីដទៅ កូរ៉េខាងជើង
អង្គការសុខភាពពិភពលោក (WHO) កំពុងធ្វើការដើម្បីបញ្ជូនការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រព្យាបាលជំងឺកូវីដ ១៩ ទៅកាន់ប្រទេសកូរ៉េខាងជើង ហើយវាជាសញ្ញាបង្ហាញថា កូរ៉េខាងជើងកំពុងបន្ធូរបន្ថយការបិទព្រំដែនដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោកដើម្បីទទួលបានជំនួយពីខាងក្រៅ ។

WHO បាននិយាយនៅក្នុងរបាយការណ៍ឃ្លាំមើលប្រចាំសប្តាហ៍ថា ខ្លួនបានចាប់ផ្តើមបញ្ជូនការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តសំខាន់ៗទាក់ទងនឹងជំងឺកូវីដ ១៩ តាមរយៈកំពង់ផែ Dalian ប្រទេសចិន សម្រាប់ការស្តុកទុក និងបញ្ជូនបន្តទៅកាន់ប្រទេសកូរ៉េខាងជើង ។
ទន្ទឹមនោះ មន្រ្តី WHO នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែតុលានេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំព័ត៌មានលម្អិតអំពីសម្ភារៈផ្គត់ផ្គង់ និងថាតើពួកគេបានទៅដល់កូរ៉េខាងជើងហើយឬនៅនោះទេ ។

ខណៈពេលដែលប្រទេសកូរ៉េខាងជើងមិនមានករណីឆ្លងកូវីដសូម្បីតែមួយករណី អ្នកជំនាញក្រៅប្រទេសសង្ស័យថា ប្រទេសនេះបានរួចផុតពីជំងឺឆ្លងដែលបានប៉ះពាល់ស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោក ។
កូរ៉េខាងជើងបានប្រាប់ WHO ថា ខ្លួនបានធ្វើតេស្តមនុស្សចំនួន ៤០,៧០០ នាក់រកជំងឺកូវីដ ១៩ រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ហើយការធ្វើតេស្តទាំងអស់គឺអវិជ្ជមាន ។
ចំណែកបើយោងតាមរបាយការណ៍របស់ WHO បានឲ្យដឹងថា អ្នកដែលត្រូវបានធ្វើតេស្តនៅសប្តាហ៍ចុងក្រោយនេះរួមមានមនុស្សចំនួន ៩៤ នាក់ដែលមានជំងឺដូចផ្តាសាយ ឬរោគសញ្ញាផ្សេងទៀត និងបុគ្គលិកថែទាំសុខភាពចំនួន ៥៧៣ នាក់ ហើយលទ្ធផលនៅតែអវិជ្ជមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ WHO ឲ្យប្រើវ៉ាក់សាំងការពារជំងឺកាចសាហាវមួយនេះជាលើកដំបូង

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន