ព័ត៌មានអន្ដរជាតិ
គ្មានអ្នកណានឹកស្មានដល់ទេថា ប្រទេសនេះ មានអត្រាស្លាប់ខ្ពស់ជាងគេបំផុត ដោយសារ កូវីដ
ប្រទេស ប៉េរូ មានអត្រាមរណភាពដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានមនុស្សជាង ៦,០០០ នាក់ក្នុងមួយលាននាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ។
យោងតាមតួលេខថ្មីបានបង្ហាញថា មនុស្សប្រហែល ១៩៩,៦៣២ នាក់បានស្លាប់អំឡុងពេលជំងឺរាតត្បាត នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៣២.៩៧ លាននាក់មួយនេះ។

តួលេខនេះស្ទើរតែស្មើនឹងទ្វេដង បើធៀបទៅនឹងប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតបន្ទាប់ ដែលមានអ្នកស្លាប់ចំនួន ៣,២៥៦ នាក់ក្នុងមួយលាននាក់។
ជំងឺរាតត្បាតបានជះឥទ្ធិពលមិនស្មើភាពគ្នាឡើយ លើប្រទេសផ្សេងៗនៅទូទាំងពិភពលោក ដោយប្រទេសចិន ដែលជាកន្លែងវីរុសផ្ទុះឡើង មានអ្នកស្លាប់ត្រឹមតែ ៣០ នាក់ប៉ុណ្ណោះក្នុងមួយលាននាក់។
បើប្រៀបធៀបទៅ ចក្រភពអង់គ្លេសគឺជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលំដាប់ទី២៤នៅលើពិភពលោក ដោយមានមនុស្សស្លាប់ចំនួន ២,០៤៧ នាក់ក្នុងមួយលាននាក់ ខណៈសហរដ្ឋអាមេរិកគឺជាប្រទេសទី ២០ មានអ្នកស្លាប់ ២,១៦១ នាក់ក្នុងមួយលាននាក់។

តួលេខខ្ពស់នេះបានកើតឡើង បើទោះបីប្រទេសប៉េរូ កត់ត្រាការឆ្លងត្រឹម ២,១៨២,១០៦ ករណីក៏ដោយ ដែលនេះមានន័យថា វីរុសបានសម្លាប់មនុស្ស ៩,១៤ ភាគរយដែលធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេស។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រជាជនប៉េរូប្រមាណ ១២.៣ លាននាក់បានទទួលវ៉ាក់សាំងពេញលេញ ពោលគឺស្មើ ៣៧,៩ ភាគរយនៃប្រជាជនសរុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អូស្រ្តាលីដកការបិទខ្ទប់ បើកប្រទេស រស់នៅជាមួយ កូវីដ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


