ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងថៃ AstraZeneca ទើបដាក់បញ្ចូលក្នុងបញ្ជីប្រើផ្លូវការរបស់ WHO
វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca របស់ក្រុមហ៊ុនស្តេចថៃ Siam Bioscience ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក(WHO)ហើយ។ នេះបើតាមការឲ្យដឹងពីលោក Warat Karuchit ទីប្រឹក្សាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ។

លោក Warat បានឲ្យដឹងថា លោក Rogerio Gaspar អគ្គនាយកនៃនាយករដ្ឋានបទប្បញ្ញត្តិ និងគុណវុឌ្ឍិរបស់ WHO បានប្រាប់លោក Etleva Kadilli អគ្គនាយកផ្នែកផ្គត់ផ្គង់របស់ Unicef តាមលិខិតមួយច្បាប់ថា វ៉ាក់សាំង AstraZeneca Siam Bioscience ត្រូវបានបញ្ជាក់ និងដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់ WHO កាលពីថ្ងៃទី១១ ខែតុលា។
លិខិតនោះបានសរសេរថា វ៉ាក់សាំងត្រូវបានត្រួតពិនិត្យដោយអង្គការសុខភាពពិភពលោក និងរដ្ឋបាលផលិតផលឱសថអូស្ត្រាលី ដែលជាអាជ្ញាធរបទប្បញ្ញត្តិសម្រាប់វ៉ាក់សាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


