ព័ត៌មានអន្ដរជាតិ
ឡាវ ក៏ផ្អាកពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដូច កម្ពុជា ដែរ
អាជ្ញាធរនៅខេត្ត Luang Prabang ប្រទេសឡាវ បានផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីបនៅឆ្នាំនេះ ចំពេលមានការបិទខ្ទប់ដោយសារជំងឺកូវីដ ១៩ ។

យោងតាមសេចក្តីជូនដំណឹងដែលចេញដោយអភិបាលខេត្ត Luang Prabang កាលពីថ្ងៃចន្ទ លោក Viengthong Hatsachanh បាននិយាយថា ការប្រារព្ធពិធីបុណ្យអុំទូកបណ្ដែតប្រទីបត្រូវបានលុបចោល ។
ទន្ទឹមនោះ អ្នកខេត្ត Luang Prabang នឹងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះរបស់ពួកគេទៅប្រារព្ធពិធីបុណ្យ Loy Krathong (ពិធីបុណ្យដែលមានការបណ្តែតប្រទីប និងបួងសួងសុំសេចក្តីប្រាថ្នាណាមួយ)នៅតាមដងទន្លេ ឬបឹងឡើយ ។

ពិធីបុណ្យអុំទូកបណ្ដែតប្រទីប គឺជាព្រឹត្តិការណ៍ធំមួយដែលប្រព្រឹត្តទៅនៅទីក្រុងហ្លួ Luang Prabang ជារៀងរាល់ឆ្នាំ ខណៈការប្រារព្ធពិធីនេះមានចំនួន ៣ ថ្ងៃ ពោលពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ហើយមានលក្ខណៈខុសប្លែកពីខេត្តដទៃទៀតនៅក្នុងប្រទេស ។
គួរបញ្ជាក់ថា ខេត្ត Luang Prabang បានបិទខ្ទប់ទាំងស្រុងកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីការកើនឡើងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ សម្តេចក្រឡាហោម ប្រកាសផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


