ព័ត៌មានជាតិ
សម្តេចក្រឡាហោម ប្រកាសផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ ដោយជម្រុញទៅលើការបោះឆ្នោតឃុំ សង្កាត់
បាត់ដំបង ៖ សម្ដេចក្រឡាហោមសខេង បានមានប្រសាសន៍ថា ឆ្នាំនេះយើង មិនបានធ្វើបុណ្យអុំទូក ដូចឆ្នាំមុនៗទេ ដោយប្រសាសន៍នេះសម្តេចបានលើកឡើងនៅក្នុងពិធី ប្រកាសចូលកាន់ មុខតំណែង អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១១ ខែតុលានេះ។

សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឥឡូវនេះយើង ចូលដល់ខែតុលា គឺខែ ១០ ហើយ តាមការសិក្សា របស់រាជរដ្ឋាភិបាល គឺឆ្នាំនេះយើង មិនបានធ្វើបុណ្យ អ៊ុំទូក អកអំបុក សំពះព្រះខែ ដូចបណ្ដាឆ្នាំមុនៗទេ ដោយសារបញ្ហា ជំងឺកូវីដ១៩ នេះឯង។
ប៉ុន្តែនៅឆ្នាំ ២០២២ ដែលនឹងឈានមកដល់នោះ យើងមានព្រឹត្តិការណ៍ធំៗ ទីមួយទាក់ទង និងការបោះឆ្នោត ជ្រើសរើសឃុំ សង្កាត់ នេះជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់មួយរបស់ ប្រទេសជាតិយើង ដែលមិនអាចរំលងបាន ក្នុងគោលបំណង ដើម្បីពង្រឹងគ្រឹះ លទ្ធិប្រជាធិបតេយ្យផង ហើយក៏ដើម្បី ជំរុញកំណែទម្រង់ តាមបែបវិមជ្ឈការ វិសហមជ្ឈការ ដើម្បីដាក់រដ្ឋបាល ឱ្យនៅកៀកជិត និងប្រជាពលរដ្ឋ ហើយរួមគ្នា កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង រួមគ្នាពង្រឹង ភាពធ្វើជាម្ចាស់ របស់រដ្ឋបាលមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋ ក្នុងការការពារ សន្តិសុខ ក្នុងការដោះស្រាយ នូវសំណើ សំណូមពរ បញ្ហានានា ជាមួយប្រជាពលរដ្ឋ។

ក្រៅពីនេះព្រឹត្តិការណ៍ នៃការទទួល ធ្វើជាប្រធានប្តូរវេន នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលយើងហៅថា អាស៊ាន អញ្ចឹង និងមានការប្រជុំ ជាច្រើនទាក់ទង និងតួនាទីរបស់យើង ជាប្រធាននេះ។ ហើយក្រសួងមហាផ្ទៃ និងក្រសួងមួយចំនួនទៀត បានទទួលយក នៅតំណែង ជាប្រធានប្តូរវេន រួចមកហើយ តាមសមត្ថកិច្ច របស់ខ្លួននីមួយៗ។ ហើយក៏អាចមានការប្រជុំ អាស៊ីអឺរ៉ុប ដែលបានលើកឡើងនាពេលកន្លងមក ដោយសារគំនិត ១៩ ហើយក៏នៅមាន មតិ២ នៅឡើយ ទីមួយ គឺឲ្យមានការប្រជុំ ទល់មុខ និងទី ២ ចង់ឲ្យមានការប្រជុំ តាម Zoom តែនៅមិនទាន់ជាក់លាក់ ព្រោះអាចមានបញ្ហា ថាបើប្រជុំ ទល់មុខ អាចថាអ្នកខ្លះ សម្រេចចិត្តមិនចូលរួម ដោយសារជំងឺកូវិត ១៩ ឬបញ្ហាដទៃទៀត នៅក្នុងតំបន់អាស៊ាន ដែលកំពុងមានបញ្ហា សព្វថ្ងៃនេះ តែទោះជាយ៉ាងណា យើងត្រូវតែត្រៀមលក្ខណៈ។

ហើយបន្ទាប់ពីនោះ ឆ្នាំ ២០២៣ យើងដឹងហើយ ការបោះឆ្នោតជាតិ តាមច្បាប់កំណត់ ដែលយើងមិនអាច ខកខានបានទេ ហើយក៏មានការប្រកួត កីឡាស៊ីហ្គេមផង ទាំងនេះជាកិច្ចការធំៗ ដែលយើងទាំងអស់គ្នា ត្រូវតែ ក្តាប់ឲ្យបានជាប់ ហើយត្រូវតែចូលរួម គាំទ្រ ជាការលើកមុខមាត់ កិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជាយើង៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


