ព័ត៌មានអន្ដរជាតិ
អង់គ្លេស បង្ហាញកត្តាមួយចំនួន ដែលធ្វើឲ្យសាំងឡើងថ្លៃបំផុត ក្នុងរយៈពេល ៩ឆ្នាំ
តម្លៃសាំងនៅប្រទេសអង់គ្លេស បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំបួនឆ្នាំ ហើយឥឡូវនេះ ជិតឈានដល់កម្រិតកំណត់ត្រាហើយ។
នាយកដ្ឋានពាណិជ្ជកម្ម ថាមពលនិងយុទ្ធសាស្ត្រឧស្សាហកម្មបាននិយាយកាលពីថ្ងៃអង្គារទី១៩ខែតុលាថា គិតត្រឹមថ្ងៃចន្ទ តម្លៃសាំងជាមធ្យម មួយលីត្រគឺ ១៣៩.៥ ផោនស្មើនឹង ២.៧៥ ដុល្លារអាមេរិក។
តួលេខនេះគឺថ្លៃបំផុត គិតចាប់តាំងពីខែមីនាឆ្នាំ២០១៣មក និងខុសគ្នាតែ ០.០៥៩ ដុល្លារប៉ុណ្ណោះពីកំណត់ត្រាសាំងឡើងថ្លៃបំផុតនៅខែមេសាឆ្នាំ២០១២ ដែលកាលនោះឡើងដល់ ២.៨០ ដុល្លារក្នុងមួយលីត្រ។
តម្លៃបានកើន ០.៥១ ដុល្លារក្នុងមួយលីត្រ នារយៈពេល ១២ ខែចុងក្រោយនេះ។
ក្រុមហ៊ុន RAC បានសន្មតថា ការឡើងថ្លៃប្រេងសាំងនេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការកើនឡើងនៃថ្លៃដើមប្រេង ការងាកទៅប្រើប្រេងសាំង E10 កាលពីខែកញ្ញា និងផលប៉ះពាល់នៃពន្ធផងដែរ។
ទន្ទឹមនឹងនេះដែរ តម្លៃមធ្យមនៃប្រេងម៉ាស៊ូតកាលពីថ្ងៃចន្ទគឺ ២.៨២ ដុល្លារក្នុងមួយលីត្រ ដោយកើន ០.០៤៩ ដុល្លារ បើធៀបទៅនឹងសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង