ព័ត៌មានជាតិ
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ផ្ដល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់
រតនគិរី ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន៤០០គ្រួសារ ដែលរស់នៅក្នុងខេត្តរតនគិរី ដែលក្នុងនោះរួមមាន៖ អង្ករ១០តោន មី៤០០កេស ត្រីខ៤០០យួរ ទឹកត្រី២០០យួរ ទឹកស៊ីអ៊ីវ២០០យួរ។

អំណោយដ៏ថ្លៃនេះ គឺទទួលបានក្រោយពេលដែលខេត្តរតនគិរី បានទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាច្រើនថ្ងៃជាប់គ្នា បណ្ដាលឲ្យលិចលង់ផ្ទះសំបែង ស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនតាមបណ្ដាស្រុកជាប់ដងទន្លេ ជាពិសេសស្រុកលំផាត់ដែលទទួលការលិចលង់ច្រើនជាងគេ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រមាណជា៤០០គ្រួសារ ត្រូវបានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី ជម្លៀសមកទីទួលមានសុវត្ថិភាព។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ជួសមុខឲ្យប្រជាពលរដ្ឋរងគ្រោះទាំង៤០០គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាដែលបានផ្ដល់ជូននាឱកាសនេះ និងសូមគោរពជូនពរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដមទេសរដ្ឋមន្ត្រី សិរី បវរ មហាប្រសើរ និងទទួលបាននូវពុទ្ធពរគ្រប់ប្រការ និងបានជាម្លប់ដឹកនាំយូរអង្វែងតរៀងទៅ៕
ដោយ ៖ វុទ្ធឦសាន







-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


