ជីវិតកម្សាន្ដ
នាយ តាក់ស៊ី ធ្លាក់ខ្លួនជួលផ្ទះមួយខែ៦០ដុល្លារ ពេលខ្លះសឹងរកលុយបង់ថ្លៃផ្ទះគ្មាន
បន្ទាប់ពីបាត់ខ្លួនអស់មួយរយៈក្នុងអាជីពសិល្បៈ តារាកំប្លែងនាយ តាក់ស៊ី ពេលនេះក៏ស្រាប់តែ លេចដំណឹងជាថ្មីថា នាយធ្លាក់ខ្លួនជួលផ្ទះមួយខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្លៃផ្ទះគ្មាន។
លោក អ៊ឹម ជីវ៉ា បានទម្លាយឲ្យដឹងថាហ៊ឺ..!អាណិត តារាកំប្លែងនាយ តាក់ស៊ី ណាស់ ពីថៅកែឡាន ថៅ កែដីឡូតិ៍ជាតាល្បីបែរជាធ្លាក់ខ្លួនជួលផ្ទះ១ខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្លៃផ្ទះមិនបានផងសូមបងប្អូនជួយហៅគាត់ទៅថតដើម្បីបានប្រាក់កម្រៃផង។

តារាកំប្លែងនាយ តាក់ស៊ី បច្ចុប្បន្នជួលផ្ទះគេនៅម្តុំស្ថានីយទូរទស្សន៍CTN ក្នុងមួយខែ៦០ដុល្លារ ដោយនាយតាក់ស៊ី និយាយថា សូមពុកម៉ែបងប្អូនជួយហៅគាត់ថតផង ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ព្រោះសព្វថ្ងៃនេះគាត់ក្រខ្លាំងណាស់ ណាមួយត្រូវចិញ្ចឹមម្តាយនៅស្រុកទៀត។

សូមជម្រាបដែរថាតារាកំប្លែងល្បីឈ្មោះកន្លងមកបា នជួបរឿងរ៉ាវដ៏កម្សត់និងធ្លាក់ខ្លួនឈឺធ្ងន់ម្តងរួចមកហើយបន្ទាប់ពីបែកបាក់អតីតភរិយាអ្នកនាង ភីម។ ប៉ុន្តែក្រោយមកនាយក៏មានសង្ឃឹមជាថ្មីខណៈទទួលបានការជួយពីសប្បុរសជន៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



