KPT+
កំពូលអ្នកឌីស្សាញប្លែកៗ ឃើញរូបហើយ ពិតជាសក្ដិសមជាមួយពានរង្វាន់ហួសចិត្ត
ដើម្បីទទួលបានលទ្ធផលការងារល្អ អ្នកឌីស្សាញមួយៗគឺផ្ចិតផ្ចង់ណាស់ មិនហ៊ានឲ្យមានកំហុសឆ្គងកើតឡើង នាំឲ្យភ្ញៀវ ឬអ្នកមើលមិនពេញចិត្តឡើយ។
ប៉ុន្តែខាងក្រោមនេះ ជាកំពូលអ្នកឌីស្សាញប្លែកៗ ក្រោយឃើញហើយនឹងអស់សំណើច សមនឹងទទួលបានពានរង្វាន់ហួសចិត្តប្រចាំឆ្នាំ ៖
១ គ្រែនេះដូចជាការថតរៀបចំឈុតឆាក ពីរឿងឧក្រិដ្ឋកម្មតាមកញ្ចក់ទូរទស្សន៍ ប៉ុន្តែវាមិនមែនទេ។ នេះធ្វើជាការឌីស្សាញខុសបច្ចេកទេសរបស់ក្រុមហ៊ុនមួយឈ្មោះ Crappy Design ដែលបានរៀបចំកម្រាលពូកឲ្យភ្ញៀវខុសតែប៉ុណ្ណោះ។ ប៉ុន្តែសួរថា មានភ្ញៀវណាហ៊ានសម្រាកនៅលើគ្រែបែបនេះ។

២ ការរចនានៅលើថង់នំប៉័ងនេះ ធ្វើឲ្យវាហាក់ដូចជាចំណិតនំប៉័ង ដូចជាត្រូវបានដុះផ្សិត។ បើភ្ញៀវឃើញហើយ ក៏មិនហ៊ានទិញមកដូចគ្នាដែរ។

៣ ផ្ទាំងប៉ាណូនេះបានឌីស្សាញខុសបច្ចេកទេស ដោយទីភ្នាក់ងារផ្សាយពាណិជ្ជកម្មគួរតែគិតពីរដង មុននឹងដាក់ទារកនៅលើសញ្ញានេះ។ រូបភាពមួយនេះ ប្រៀបដូចជាឪពុកម្តាយបានបោះបង់ទារករបស់ពួកគេនៅក្នុងធុងសំរាម និងនៅលើឆ្នេរមួយដែលនាំឲ្យមានការភាន់ច្រឡំពីមហាជន។

៤ សំពត់ដ៏អាក្រក់នេះ គ្មាននារីរូបណាហ៊ានស្លៀកចេញទៅក្រៅឡើយ ដោយសារតែវាមើលទៅចម្លែកខុសគេ និងមិនគួរឲ្យទាក់ទាញសោះឡើយ។

៥ ការរចនានេះ នាំឲ្យអតិថិជនមិនជឿជាក់លើការទិញសំបកកង់ដែលផលិតនៅប្រទេសឈីលីនោះទេ។ អ្នករចនាមិនគួរដាក់ពាក្យ “ការព្រមានអំពីសុវត្ថិភាព” និង “ផលិតនៅប្រទេសឈីលី” នៅក្រោមវាឡើយ។ វាបង្ហាញថាសំបកកង់ខូច។ ធ្វើដូច្នេះ អ្នកបើកបរភាគច្រើននឹងព្រួយបារម្ភអំពីការបើកបររបស់ពួកគេ។

៦ សាកស្រមៃមើលថា តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើមាននរណាម្នាក់បង្ខំអ្នកឲ្យស្លៀកពាក់នេះនៅពេលអ្នកទៅធ្វើការ។ គម្លាត និងរចនាប័ទ្មពុម្ពអក្សរមានសារៈសំខាន់ណាស់ ជាពិសេគឺអក្សរដែលនៅលើអាវ វាអាចប្រែក្លាយទៅជាអ្វីដែលគួរឲ្យស្អប់ខ្ពើម ឬការរើសអើង ដែលគ្មានអតិថិជនណាចង់បានឡើយ។

៧ ឈុតគ្រឿងសង្ហារិមធ្វើពីគ្រីស្តាល់នេះ មានគោលបំណងឲ្យអ្នកអង្គុយត្រូវទទួលទានបន្លែ និងអាហារបួសឲ្យបានច្រើន ។ ប៉ុន្តែអ្នកទិញអាចយល់ច្រឡំ ដោយសារវាមើលទៅដូចជាអាហារដែលចេញពីទូរទឹកកកសុទ្ធសាធ។ ចំណែកអ្នកខ្លះ មិនហ៊ាននឹងទិញមកអង្គុយផងមិនដឹង!

៨ នៅបែលហ្សិក គឺមានការដាក់ធុងសំរាមនៅលើកៅអីអង្គុយ។ ប៉ុន្តែនៅពេលសំរាមពេញធុង វានឹងហៀរមកលើអ្នកអង្គុយ ឬនៅលើកៅអី ដែលនោះធ្វើឲ្យពួកគេមិនចង់អង្គុយឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រង់ចាំទាំងឈឺចាប់ជាង ៧០ ឆ្នាំ លោកយាយអាមេរិកជនជាតិស្បែកខ្មៅ សម្រេចបំណងស្លៀករ៉ូបរៀបការ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


