ព័ត៌មានជាតិ
ឃុំខ្លួនមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ម្នាក់ បន្ទាប់ពីផ្ទុះអាវុធជាច្រើនគ្រាប់នៅស្រុកកំរៀង
បន្ទាប់ពីធ្វើការសាកសួរជាច្រើនម៉ោង ចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនលោក ឆាយ សេរីបុត្រ អាយុ៣០ ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស ។

លោក សូឌី ប្រធានមន្ទីរសន្តិសុខនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបន្ថែមថា លោក ឆាយ សេរីបុត្រ ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុកលួយ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានលោក ឃី ឆ័យ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនដោយចោទប្រកាន់ចំនួនពីរបទល្មើស គឺបទល្មើសប៉ុនប៉ងឃាតកម្ម និងការប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែតុលា ជនសង្ស័យឈ្មោះ ឆាយ សេរីបុត្រ បានទៅចូលរួមកម្មវិធី ខួបកំណើតមួយនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានទាស់សម្តីគ្នាជាមួយជនរងគ្រោះម្នាក់ ឈ្មោះ រ៉ុម ចន្ថា ភេទប្រុស ជាមន្ត្រីយោធា រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ។ ខណៈដែលជនរងគ្រោះឈ្មោះ រ៉ុម ចន្ថា បានដើរទៅបត់ជើង ស្រាប់តែជនសង្ស័យឈ្មោះ ឆាយ សេរីបុត្រ បានដើរពីក្រោយទាញកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះបែកចេញឈាម ។ក្រោយមកក៏មានការប្រតាយប្រតប់គ្នា រហូតដល់មានការផ្ទុះអាវុធ៥គ្រាប់ បណ្តាលអោយត្រូវស្មាខាងស្តាំរបស់ជនរងគ្រោះ ធ្លាយទៅម្ខាង រងរបួសធ្ងន់។ ក្រោយមកត្រូវមន្ត្រីកងរាជអាវុធហត្ថស្រុកកំរៀងចុះអន្តរាគមន៍ភ្លាមៗ ដោយធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងជាមន្ត្រីប្រឆាំងអំពើពុករលួយខាងលើ មកកាន់ទីបញ្ជាការ អាវុធហត្ថស្រុកទាំងយប់ និងបន្តបញ្ជូនតាមនិតិវិធី រហូតដល់តុលាការសម្រេចឃុំខ្លួន ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


