ព័ត៌មានជាតិ
មន្ទីរសុខាភិបាលរាជធានី បញ្ជូនគ្រូពេទ្យនិងរថយន្តសង្គ្រោះបន្ថែមជួយសង្គ្រោះពលរដ្ឋនៅតំបន់ទឹកជំនន់
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ទីរនឹងបញ្ជូនក្រុមគ្រូពេទ្យនិងរថយន្តសង្គ្រោះបន្ថែមដើម្បីត្រៀមជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលមានបញ្ហាសុខភាពស្រាលៗ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែតុលានេះថា « នៅល្ងាចនេះមន្ទីរនឹងរៀបចំចាត់ចែងក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ថែមទៅបោះតង់ពី២ទៅ៣កន្លែង ដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោ ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីត្រៀមជួយសង្គ្រោះដល់ពលរដ្ឋដែលមានបញ្ហាសុខភាពកម្រិតស្រាលៗ ដូចជាផ្តាសាយ ក្តៅខ្លួន រាករូស ឬពស់ចឹកជាដើម»។

លោកវេជ្ជបណ្ឌិតបានបន្តថា ប៉ុន្មានថ្ងៃនេះ ការិយាល័យស្រុកប្រតិបត្តិដង្កោ បានបញ្ជូនក្រុមគ្រូពេទ្យនិងរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅក្នុងសង្កាត់សាក់សំពៅ និងម្តុំផ្សារព្រែកជ្រៃ ដើម្បីរង់ចាំទទួលព្យាបាលដល់ប្រជាពលរដ្ឋយើង។ ប៉ុន្តែដោយសារតែស្ថានភាពទឹកជំនន់បន្តកាន់តែលិចរាលដាលច្រើននោះទើបមន្ទីរសម្រេចបញ្ជូនគ្រូពេទ្យ និងរថយន្តសង្គ្រោះប្រចាំការជួយបន្ថែមទៀត ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋមានបញ្ហាសុខភាពឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្នុងករណីពលរដ្ឋមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះ យើងនឹងបញ្ជូនគាត់ទៅសង្គ្រោះនៅតាមមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានីភ្នំពេញ ខណៈប៉ុន្មានថ្ងៃមកនេះមិនមានពលរដ្ឋណាម្នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរទេ ពោលគឺមានតែកើតជំងឺផ្តាសាយតិចតួចនិងក្តៅខ្លួនប៉ុណ្ណោះ ដោយសារត្រូវទឹកភ្លៀង ។
លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពត្រូវរក្សាអនាម័យឱ្យបានខ្ពស់ ចៀសផុតពីជំងឺផ្សេងៗ ពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ៣កុំនិង៣ការពារ ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ១៩។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ជំនន់ទឹកស្ទឹងព្រែកត្នោតបានជនលិចសង្កាត់ចំនួន១០ហើយនៅក្នុងខណ្ឌដង្កោ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា៣០០០គ្រួសារបានទទួលរងផលប៉ះពាល់ ហើយចំនួននេះអាជ្ញាធររាជធានីភ្នំពេញក៏គ្រោងនឹងនាំយកអំណោយរបស់សម្ដេចតេជោមកចែកជូនពួកគាត់ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤២ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


