ព័ត៌មានអន្ដរជាតិ
លោក Duterte គំរាមដាក់ទណ្ឌកម្មមន្ត្រីរឿងចាក់វ៉ាក់សាំងកូវីដយឹត
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពីថ្ងៃទី៣ ខែវិច្ឆិកាបានព្រមានដាក់ទណ្ឌកម្មលើមន្ត្រីមូលដ្ឋានសម្រាប់ការធ្លាក់ចុះដែលស្ថិតនៅពីក្រោយគោលដៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ស្របពេលប្រទេសកំពុងស្វែងរកការបើកសេដ្ឋកិច្ចឡើងវិញ។
ហ្វីលីពីនដែលជាប្រទេសអាស៊ីរងវិបត្តិកូវីដធ្ងន់ធ្ងរមួយរហូតដល់ពេលនេះបានបានចាក់វ៉ាក់សាំងពេញលេញជាង១ភាគ៣នៃប្រជាជនមានសិទ្ធិចាក់៧៧លាននាក់។

លោក Duterte បានលើកឡើងថា គ្មានមូលហេតុអ្វីទាំងអស់ដែលការចាក់វ៉ាក់សាំងមិនអាចកើនឡើងដល់ហោចណាស់១លាននាក់ក្នុងមួយថ្ងៃ ពីមធ្យម៥០ម៉ឺននាក់ចាប់តាំងពីប្រទេសមានវ៉ាក់សាំងស្តុកទុកគ្រប់គ្រាន់។
ក្នុងថ្លែងសុន្ទរកថាថតទុកចាក់ផ្សាយកាលពីថ្ងៃពុធ លោក Duterte មានប្រសាសន៍ថា ៖«យើងបានឃើញពីបន្ទាត់កំហុសក្នុងរូបភាពទូទៅចំពោះកម្មវិធីចាក់វ៉ាក់សាំងរបស់យើង។ ខ្ញុំមិនពេញចិត្តទេ»។
ប្រធានាធិបតីរូបនេះបញ្ជាក់ថា ៖«មន្ត្រីមូលដ្ឋានដែលមិនបានអនុវត្ត ឬប្រើប្រាស់វ៉ាក់សាំងដែលបានផ្តល់ឲ្យពួកគេឲ្យបានលឿនបំផុតទេ នឹងត្រូវបានដាក់ទណ្ឌកម្ម និងទទួលខុសត្រូវ»។ ទោះបីជាយ៉ាងណាលោកមិនបានបង្អុលបង្ហាញពីទណ្ឌកម្មបែបណាទេ។

រដ្ឋាភិបាលហ្វីលីពីនបានកំពុងបន្ធូរបន្ថយបំរាមកូវីដ-១៩បណ្តើរៗហើយ ហើយកាលពីថ្ងៃពុធបានប្រកាសថា បំរាមគោចរពេលយប់ត្រូវបានដកចេញនៅក្នុងទីក្រុងចាប់ពីថ្ងៃព្រហស្បតិ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


