ព័ត៌មានជាតិ
ដើមខែវិច្ឆិកានេះ ករណីបាញ់៣លើកនៅក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរ និងពលរដ្ឋ
ស្នូរកាំភ្លើងបានផ្ទុះឡើងជាលើកទី៣ហើយ នៅក្នុងក្រុងសៀមរាប ដែលបានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ ជាក់ស្តែងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានធីមផល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីបាញ់បោះមួយកើតឡើង បង្កឡើងដោយជនសង្ស័យជាមន្ត្រីនគរបាលអន្តរាគមន៍ម្នាក់ ហើយបានបណ្តាលឲ្យពលរដ្ឋម្នាក់របួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុឈ្មោះ វ៉ន សុវណ្ណ ជាមេការនៅហាងធីមផលក្លឹប បានឲ្យដឹងថា ជនរងគ្រោះកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ ខណៈពេលនោះមានជនដៃដល់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ២គ្រឿងមកឈប់នៅមុខហាង រួចក៏ទាញកាំភ្លើងបាញ់សំដៅមកលើជនរងគ្រោះចំនួន២គ្រាប់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ហើយបានបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងអង្គុយក្នុងហាង។ លោកបន្តថា ក្រោយពីបាញ់រួចជនដៃដល់បើកម៉ូតូគេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះនេះ បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ភាព ប៊ុណ្ណារឹទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវរបួសចំក្រោមក្លៀកខាងឆ្វេង១គ្រាប់ រងរបួសធ្ងន់កំពុងសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្វែងរកចាប់ខ្លួនបានហើយ សមត្ថកិច្ចកំពុងសាកសួរជនដៃដល់។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះអំពើហិង្សា វាយទៅវាយមកឈានដល់បាញ់។ វាយប៉ូលិស១ដបមុន ប៉ូលិសក៏បាញ់វិញទៅ ហ្នឹងទុកលទ្ធភាពឲ្យស៊ើបអង្កេតសិន។


ប្រភពបានឲ្យដឹងថា ភាគីទាំងពីរមានទំនាស់ករណីហិង្សាក្នុងកន្លែងផឹកស៊ី ដោយមូលហេតុ ភាគីម្ខាងទៀតនោះគ្នាច្រើន ហើយប៉ូលិសគ្នាតិចគេវាយមកប៉ូលិស ដោយគ្នាគេច្រើនក៏បាញ់ការពារខ្លួនតែម្ដង។ ប្រភពបន្តថា ជនដៃដល់ជានគរបាលអន្តរាគមន៍ រហស្សនាម ៦២ ឈ្មោះ សៅ សុភណ្ឌ។ ករណីនេះ គេនៅមិនដឹងពីចំណាត់ការបន្តនៅឡើយទេ ដោយរង់ចាំមើលថ្នាក់លើជាអ្នកសម្រេច។

ទោះយ៉ាងនេះក្តី មហាជនរង់ចាំមើលពីចំណាត់ការរបស់សមត្ថកិច្ចខេត្តសៀមរាបថា តើមានវិធានការផ្លូវច្បាប់យ៉ាងណា ចំពោះជនដៃដល់ដែលជាអ្នកបាញ់បោះ។ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ចន្ទណាត មិនអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកានេះ ជុំវិញករណីមន្ត្រីនគរបាលម្នាក់បាញ់ពលរដ្ឋនៅកន្លែងផឹកស៊ីនេះ៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


