ព័ត៌មានអន្ដរជាតិ
ថៃ បកស្រាយ ក្រោយការធ្វើតេស្តរហ័សរកកូវីដ ចេញលទ្ធផលខុស កាន់តែច្រើន
ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដែលប្រើលើសិស្ស និងគ្រូបង្រៀននៅសាលារៀនក្នុងខេត្ត Mukdahan បានបញ្ចេញលទ្ធផលតេស្តវិជ្ជមានខុសទាំងអស់។

តាមការឲ្យដឹងពីប្រទេសថៃ ឧបករណ៍តេស្តនោះ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ទេ ដូច្នេះគួរតែជ្រើសរើសឧបករណ៍ដែលមានការទទួលស្គាល់ត្រឹមត្រូវ។
ដំបូងឡើយ ការធ្វើតេស្តរហ័សនៅសាលារៀន Kham Soi Phitthayasan ក្នុងស្រុក Nikhom Kham Soi នៃខេត្ត Mukdahan បានចេញលទ្ធផលវិជ្ជមាន តែក្រោយមក ការធ្វើតេស្តម៉ាស៊ីនធំ RT-PCR បែរជាចេញលទ្ធផលអវិជ្ជមានទៅវិញ។

អគ្គលេខាធិការរង FDA លោក Surachok Tangwiwat បាននិយាយកាលពីថ្ងៃសៅរ៍ទី ០៧ ខែវិច្ឆិកាថា ការត្រួតពិនិត្យដោយ FDA បានរកឃើញថា ឧបករណ៍តេស្តរហ័សនោះគឺជាម៉ាក Dvot ហើយត្រូវបានបរិច្ចាគទៅឲ្យសាលា។ យ៉ាងណាក្តី ឧបករណ៍ទាំងនោះ មិនត្រូវបានអនុម័តឲ្យប្រើដោយ FDA ទេ។
ទាក់ទិននឹងករណីនេះ លោកវេជ្ជបណ្ឌិត Surachok បានជំរុញឲ្យភ្នាក់ងារ និងសាធារណជនទាំងអស់ ត្រូវប្រាកដថា ពួកគេជ្រើសរើស ឧបករណ៍តេស្តរហ័ស ដែលត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យរកជំងឺកូវីដ-១៩ លើបុគ្គលិករបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


