ព័ត៌មានអន្ដរជាតិ
ថៃ ធ្វើតេស្តរហ័សលើគ្រូនិងសិស្ស ចេញលទ្ធផលខុស
ការធ្វើតេស្តម៉ាស៊ីនធំ RT-PCR បានបញ្ជាក់ច្បាស់ៗអំពី លទ្ធផលរបស់សិស្ស និងគ្រូបង្រៀនចំនួន៩០នាក់នៅសាលា Khamsoipitthayasan បន្ទាប់ពីការធ្វើតេស្តរហ័សលើពួកគេកាលពីដំបូង បានបង្ហាញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបណ្តោះអាសន្ននៃវត្ត Phu Dan Tae បន្ទាប់ពីការធ្វើតេស្តរហ័សលើពួកគេ ចេញលទ្ធផលវិជ្ជមានកូវីដ-១៩។

ការធ្វើតេស្តលើកទីមួយត្រូវបានធ្វើឡើងលើសិស្សចំនួន១,២០២នាក់ និងគ្រូបង្រៀនចំនួន៧២នាក់ បន្ទាប់ពីគណៈកម្មាធិការជំងឺឆ្លងនៃខេត្ត Mukdahan បានប្រកាសពីការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ក្នុងសាលារៀន។
អ្នកដែលធ្វើចត្តាឡីស័ក បានឆ្លងកាត់ការធ្វើតេស្ត RT-PCR នៅម៉ោង៧ព្រឹក ហើយការធ្វើតេស្តម្តងទៀតរបស់ពួកគេ បានបង្ហាញលទ្ធផលអវិជ្ជមាន។ គ្រប់គ្នាត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយក្រោយមក ក្រុមមន្ត្រីនឹងពន្យល់ពីលទ្ធផលខុស ពីការធ្វើតេស្តរហ័សលើកទី១។

ទោះបីជាយ៉ាងណាក៏ដោយ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានណែនាំឲ្យតាមដានស្ថានភាពសុខភាពរបស់ពួកគេ។ ប្រសិនបើពួកគេក្អក ក្តៅខ្លួន ហៀរសំបោរ ឈឺបំពង់ក ឬពិបាកដកដង្ហើម ពួកគេត្រូវតែជូនដំណឹងដល់មន្ត្រីសុខាភិបាលភ្លាម។
លោកវេជ្ជបណ្ឌិត Chakkarat Pittayawong-anont ប្រធានការិយាល័យរោគរាតត្បាតបាននិយាយថា ឧបករណ៍ធ្វើតេស្តរហ័ស អាចផ្តល់លទ្ធផលមិនពិត ប៉ុន្តែមន្ត្រីមូលដ្ឋានមិនទាន់បានបញ្ជាក់ពីបញ្ហានេះនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ tna.mcot
ចុចអាន៖ ថៃ ដំឡើងម៉ាស៊ីនតេស្តកូវីដ ចេញលទ្ធផលត្រឹម ៣៥នាទី មានប្រសិទ្ធភាព១០០% ដូច PCR
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


