ព័ត៌មានអន្ដរជាតិ
យ៉ាងយូរ៣ខែទៀត ថ្នាំខ្លាំងព្យាបាលកូវីដ នឹងមានលក់លើទីផ្សារពិភពលោក
ក្រុមហ៊ុន Pfizer Inc បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំគ្រាប់ប្រឆាំងមេរោគរបស់ខ្លួន អាចកាត់បន្ថយអត្រាចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ-១៩បានជិត៩០% ចំពោះមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុននេះ បានបញ្ចេញលទ្ធផលបឋមនៃការសិក្សារបស់ខ្លួនលើមនុស្សពេញវ័យចំនួន៧៧៥នាក់។
អ្នកជំងឺដែលបានទទួលថ្នាំរបស់ក្រុមហ៊ុននេះ រួមជាមួយថ្នាំប្រឆាំងវីរុសផ្សេងទៀតភ្លាមៗបន្ទាប់ពីចេញរោគសញ្ញាកូវីដ គឺមានការថយចុះ ៨៩% នៃអត្រាចូលមន្ទីរពេទ្យ ឬមរណភាពក្រោយលេបបានមួយខែ។ តិចជាង ១% នៃអ្នកជំងឺដែលប្រើថ្នាំនេះ ចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ ហើយគ្មាននរណាម្នាក់ស្លាប់ទេ។

ស្របពេលជាមួយគ្នានោះដែរ ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer អាចនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលពីរបីខែខាងមុខ ប៉ុន្តែការផ្គត់ផ្គង់មានកំណត់ នៅពេលថ្នាំត្រូវបានបញ្ចេញ។
Pfizer និយាយថា ខ្លួននឹងផលិតថ្នាំគ្រាប់សម្រាប់មនុស្សចំនួន១៨០,០០០នាក់នៅចុងឆ្នាំ២០២១នេះ និងថ្នាំជាង ២១លានគ្រាប់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បង្ហាញអំពីតម្លៃរបស់ថ្នាំគ្រាប់នេះ នៅឡើយទេ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្វែងរកការយល់ព្រមពី ភ្នាក់ងារនិងចំណីអាហារ អាមេរិកហៅកាត់ (FDA)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
ចុចអាន៖ ពិភពលោកទទួលបានអាវុធពិសេសមួយទៀត ដើម្បីសម្លាប់ កូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


