ជីវិតកម្សាន្ដ
ដឹងការពិត! ខេមរ: សិរីមន្ត បកស្រាយមន្ទិលដែលសួរថា តើត្រូវចាកចេញពីហង្សមាសឬនៅបន្ត ?
តារាចម្រៀងលោក ខេមរ: សិរីមន្ត កាលពីថ្មីៗកន្លងទៅនេះមានការចុះផ្សាយអំពីដំណឹងថា លោកអាចនឹងចាកចេញពីផលិតកម្មរស្មីហង្សមាស ហើយចូលទៅកាន់ផលិតកម្មGalaxyរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា។

ផ្អែកតាមប្រភពកាលនោះបានលើកឡើងថា លោក ខេមរ: សិរីមន្ត បានសម្រេចចិត្តច្បាស់ហើយក្នុងការចាកចេញពីផលិតកម្មហង្សមាស ដើម្បីចូលទៅរួមរស់ជាមួយផលិតកម្មGalaxyឆាប់ៗនេះ។ ប្រភពបានបន្ថែមថា បើតាមគម្រោងលោក ខេមរ: សិរីមន្ត អាចនឹងទៅផលិតកម្មGalaxyនាចុងឆ្នាំ២០២១ នេះ។

បន្ទាប់ពីមានការចុះផ្សាយនិ ងដោយមានមន្ទិលព្រមទាំងសំនួរជាច្រើនពីមហាជនជុំវិញករណីនេះ តាមរយៈការឡាយនិយាយពីគម្រោងដីឡូត៍របស់ខ្លួន នៅកាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ គេឃើញកំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ក៏បានធ្វើការបកស្រាយដើម្បីជម្រះមន្ទិលអ្នកគាំទ្រ ក្រោយមានការសួរថា លោកត្រូវចាកចេញពីហង្សមាសនាចុងឆ្នាំនេះឬយ៉ាងណា?។

ឆ្លើយតបនឹងសំនួរនេះ លោក ខេមរ: សិរីមន្ត បានបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ លោក នៅកុងត្រា (កិច្ចសន្យា)ជាមួយផលិតកម្មហង្សមាសនៅឡើយ អញ្ចឹងទម្លាប់របស់លោក គឺលោក ធ្វើការកន្លែងណាតែងតែបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ។ ចំណែករឿងទៅមុខទៀតថា តើ នៅទីនេះទៀតឬយ៉ាងណា លោកមិនទាន់ដឹងទេ ព្រោះអនាគតនៅវែងឆ្ងាយតែពេលនេះ នៅក្នុង កិច្ចសន្យាជាមួយគេត្រូវធ្វើការឲ្យបានល្អបំផុត។

តារាចម្រៀង ខេមរ: សិរីមន្ត បន្ថែមទៀតថា កាលលោកនៅផលិតកម្មយូធូក៏បែបនេះដែរ គឺទាល់តែផលិតកម្មបិទទ្វារទើបបានលោកឈប់។ ម្យ៉ាងទៀតនៅ ផលិតកម្មសាន់ដេរក៏អញ្ចឹងដែរធ្វើការរហូតដល់ផុតកុងត្រាបានលោកឈប់ ដូច្នេះហើយទើបថៅកែផលិតកម្មទាំង២ទាំង ៣ ស្រឡាញ់លោកទាំងអស់ ព្រោះធ្វើការងារទៅតាមផ្លូវច្បាប់ និងគុណធម៌អត់មានទៅ រំលោភបំពានសិទ្ធិអ្នកណាទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


