ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន លើកឡើងពីទោសជេរប្រមាថព្រះមហាក្សត្រធ្ងន់ធ្ងរពេក
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើឲ្យកាត់បន្ថយទោសជាប់ពន្ធនាគារដែលមានរយៈពេល១៥ឆ្នាំពីបទជេរប្រមាថព្រះមហាក្សត្រដែលទំនងដូចជាផ្ទុយនឹងទស្សនៈរបស់លោកកាលពីមុន។
ការលើកឡើងរបស់លោកចុងក្រោយបំផុតបានផ្សាយនៅលើ Facebook គ្រុប CARE មានអ្នកនយោបាយជើងចាស់ដែលនៅភ្ជាប់ទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រី និងគណបក្សប្រឆាំងធំបំផុត ភឿថៃ។

លោក ថាក់ស៊ីន ដែលកាលសប្តាហ៍មុនថាគ្មានបញ្ហាទេសម្រាប់ច្បាប់ជេរប្រមាថព្រះមហាក្សត្របាននិយាយថា ការកាត់ទោសឲ្យជាប់ពន្ធនាគារអតិបរមា១៥ឆ្នាំសម្រាប់ការរំលោភមាត្រាទី១១២នៃក្រមព្រហ្មទណ្ឌគឺធ្ងន់ធ្ងរពេក។ ច្បាប់នេះគួរតែធ្វើវិសោធនកម្មលើទណ្ឌកម្មឲ្យតិចជាងនេះ។
«យើងត្រូវរកវិធីដើម្បីកុំឲ្យការដាក់ទោសធ្ងន់ធ្ងរពេក»។ លោកមានប្រសាសន៍ និងបន្ថែមថា អ្នកដែលជាប់ឃុំពីបទបជេរប្រមាថព្រះមហាក្សត្រត្រូវតែមានសិទ្ធិនៅក្រៅឃុំ។
លោក ថាក់ស៊ីន ដែលបានភៀសខ្លួនទៅក្រៅប្រទេសមុនពេលតុលាការកំពូលកាត់ទោសលោកក្នុងសំណំរឿងដីធ្លីកាលពីឆ្នាំ២០០៨បានសង្កត់ធ្ងន់ថា បញ្ហានេះពាក់ព័ន្ធនឹងការធានាយុត្តិធម៌។
លោកបានទទួលស្គាល់ថា លោកប្រហែលជាមិនទាន់យល់ច្បាស់គ្រប់គ្រាន់ចំពោះអ្វីដែលលោកបានលើកឡើងកន្លងមកអំពីមាត្រាទី១១២។ លោកក៏និយាយថា លោកគួរបញ្ជាក់បន្ថែមអំពីថាតើនរណាមានសិទ្ធិដាក់ពាក្យប្តឹងទៅប៉ូលិសនៅពេលមានបុគ្គលណាម្នាក់ជេរប្រមាថព្រះមហាក្សត្រ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpos
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


