ព័ត៌មានអន្ដរជាតិ
ជប៉ុននិងអាមេរិក កំពុងរៀបសេណារីយ៉ូ ធ្វើអន្តរាគមន៍យោធា បើចិនវាយប្រហារតៃវ៉ាន់ (មានវីដេអូ)
ប្រទេសចិនត្រូវបានគេព្រមានឲ្យប្រុងប្រយ័ត្ន ចំពោះលទ្ធភាពដែលថាប្រទេសជប៉ុន នឹងធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងករណីមានការវាយប្រហារលើកោះតៃវ៉ាន់។

ឯកសារស្រាវជ្រាវមួយបាននិយាយថា កាយវិការនៃការគាំទ្រនាពេលថ្មីៗចំពោះកោះតៃវ៉ាន់បានបង្ហាញថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីសេណារីយ៉ូ ហើយកំពុងរៀបចំផែនការដើម្បីរារាំងទីក្រុងប៉េកាំង ពីការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះនេះ។
កាសែតនិយាយអំពីសន្តិសុខប៉ាស៊ីហ្វិក និងកិច្ចការសមុទ្រ ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា “ប្រទេសជប៉ុន មិនត្រឹមតែបង្ហាញសញ្ញាតាមរយៈកម្រិតផ្លូវការ និងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានព្យាយាមអនុវត្តសកម្មភាពឆ្លើយតបជាក់ស្តែង តាមរយៈសម្ព័ន្ធភាពជប៉ុន-អាមេរិក ឬធ្វើសកម្មភាពមួយផ្នែកតែម្នាក់ឯង ក្រោមក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ផងដែរ”។

ទោះបីជារដ្ឋធម្មនុញ្ញជប៉ុនច្រានចោលសិទ្ធិធ្វើសង្រ្គាម ហើយសាធារណជនអាចស្ទាក់ស្ទើរក្នុងការចូលរួមក្នុងជម្លោះក៏ដោយ ប៉ុន្តែកាសែតនេះបានចុះផ្សាយថា មានសេណារីយ៉ូយ៉ាងហោចណាស់បី ដែលច្បាប់សន្តិសុខជាតិឆ្នាំ២០១៥ បានអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពារជប៉ុន ចូលរួមទាំងតាមរយៈការផ្តល់ការគាំទ្រផ្នែកភស្តុភារដល់សហរដ្ឋអាមេរិក និងយកលក្ខខណ្ឌ “ការការពារសមូហភាព” មកប្រើ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការការពារកោះ ឬមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុនដែលកំពុងរងការវាយប្រហារ។
ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវចិនផ្សេងទៀតបានព្រមានថា ជប៉ុនអាចនឹងព្យាយាមប្រើប្រាស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីក្លាយជាមហាអំណាចមួយ។

អត្ថបទមួយរបស់អ្នកស្រាវជ្រាវ Hu Fangxin និង Zhang Lihua នៅលើគេហទំព័រវេទិកាសន្តិភាពពិភពលោក របស់សាកលវិទ្យាល័យ Tsinghua បានព្រមានថា “ប្រទេសចិន ត្រូវតែមើលការប៉ុនប៉ងរបស់ជប៉ុន ក្នុងការប្រើប្រាស់ឱកាសបែបនេះដើម្បីគេចចេញពីរដ្ឋធម្មនុញ្ញសន្តិភាព”។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ទៅចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្រៅប្រទេសក្នុងឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក ការរឹតបន្តឹងលើអាណត្តិរបស់ខ្លួន ការទទួលបានអាវុធ និងសកម្មភាពរក្សាសន្តិភាពត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិន ជំរុញ អាស៊ាន ឆ្ពោះទៅតំបន់ គ្មាន អាវុធ នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


