Connect with us

ព័ត៌មានអន្ដរជាតិ

គ្រួសារជនរងគ្រោះខឹងសម្បារខ្លាំងឡើង ក្រោយ ICC ផ្អាកស៊ើបអង្កេតសង្គ្រាមថ្នាំញៀនហ្វីលីពីន

បានផុស

នៅ

គ្រួសារ និង​សាច់​ញាតិ​របស់​​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​ថ្នាំ​ញៀន​នៅ​ហ្វីលីពីន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពី​ការ​ប៉ុន​ប៉ងគេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ដោយ​បាន​ស្នើ​សុំ​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ (ICC)​ ឲ្យ​ពន្យារ​ពេល​លើ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន។

តុលាការ ICC ដែល​កាល​ពី​ខែ​វិច្ឆិកា​បាន​អនុម័ត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​សង្គ្រាម​ថ្នាំ​ញៀន​របស់​លោក​ប្រធានធិបតី Rodrigo Duterte ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​បាន​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​សៅរ៍​បានផ្អាក​ការស៊ើប​អង្កេត​របស់​ខ្លួន​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី Normita Lopez អាយុ​៥៧​ឆ្នាំ​ដែល​កូន​ប្រុស​របស់​គាត់​បាន​ស្លាប់​ក្នុង​សង្គ្រាម​គ្រឿង​ញៀន​បាននិយាយ​ថា ៖«ខ្ញុំ​អត់​ទ្រាំ​នឹង​ផ្ទុះ​កំហឹង​មិន​បាន​ទេ។ ខ្ញុំ​បាន​បោក​ទូរសព្ទ​ចោល​នៅ​ពេល​ខ្ញុំ​អាន​ព័ត៌មាន។ ពួក​គេកំពុង​ភ័យ​ខ្លាចពី​ការ​ស៊ើប​អង្កេត»។

រដ្ឋាភិបាល​ហ្វីលីពីន​ដែល​កាល​ពី​មុន​បាន​បដិសេធ​សហការ​ជា​មួយតុលាការ ICC បាន​ប្រាប់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ថា ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន​មាន​សមត្ថភាព​ជាង​ការ​ដោះ​ស្រាយ​លើ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​គេ​សង្ស័យ​ទៅ​ទៀត។

លិខិត​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​បាន​និយាយ​ថា ៖«តុលាការ​អាច​អនុវត្ត​យុត្តាធិការ​ដែល​ប្រព័ន្ធ​ច្បាប់​ជាតិ​មិន​អាច​ធ្វើ​បាន​ ដែល​នេះ​មិន​មែន​ជា​ករណី​នៅ​ហ្វីលីពីន​ទេ»។

រដ្ឋាភិបាល​អាច​ស្នើ​សុំ​ ICC ពន្យារ​ពេល​លើ​ករណី​មួយ ប្រសិន​បើ​ពួក​គេ​កំពុង​ស៊ើប​អង្កេត។​ ពីរ​បី​សប្តាហ៍ បន្ទាប់​ចៅ​ក្រម ICC អនុម័ត​ចំពោះ​ការ​ស៊ើប​អង្កេត ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា ខ្លួន​បាន​ពិនិត្យ​មើល​៥០​ករណី​ដែលបង្ហាញ​ពី​ដំណើរ​ការ​មិន​ត្រឹម​ត្រូវ។

ទោះ​បី​ជា​យ៉ាងណា ស្ត្រី​ឈ្មោះ  Kristina Conti ​តំណាង​ឲ្យ​អ្នក​ស្រី Lopez និង​គ្រួសារ​រង​គ្រោះ​ផ្សេង​ទៀត​សង្ឃឹម​ថា ICC ​នឹង​បន្ត​ការ​ស៊ើប​អង្កេត​វិញ។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ហ្វីលីពីន​ លោក Menardo Guevarra បាន​និយាយ​ថា លោក​បាន​ជំរុញ​ឲ្យ​គ្រួសារ​របស់​ជន​រង​គ្រោះ​​ដាក់​ពាក្យ​បណ្តឹង​ផ្ទាល់​ជា​មួយ​ក្រសួង និង​ប្រើ​ប្រាស់​កម្មវិធី​ការពារ​ជា​សាក្សី។

ការ​បញ្ចេញ​លំអិត​នៃ​កា​​ស្លាប់​ដោយ​សារសង្គ្រាម​គ្រឿង​៥០​ករណីបាន​កត់​សំគាល់​ឃើញ​ថា មាន​ការ​ទទួល​ស្គាល់​ដ៏​កម្រ​ដោយ​រដ្ឋ​ដែល​​ការ​រំលោភ​បំពាន​បាន​កើត​ឡើង។

អ្នក​ស្រី Llore Pasco អាយុ​៦៧​ឆ្នាំ​ដែល​មាន​កូន​ប្រុស​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​បាន​និយាយ​ថា ៖«ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាលធ្វើ​បែប​​នេះ​? តើ​ដោយ​សារ​ពួក​គេត្រូវ​បាន​ ICC រក​ឃើញ​អ្វី​មែន​ទេ? ពួក​គេ​គួរ​ចាប់​ផ្តើម​ស៊ើប​អង្កេត​ឲ្យ​បាន​លឿន ពី​ការ​សម្លាប់​តាំង​ពី​ឆ្នាំ​២០១៦»។

ចាប់​តាំង​ពី​លោកប្រធាធិបតី Duterte អនុវត្ត​សង្គ្រាម​គ្រឿង​ញៀន​មក កម្លាំង​សន្តិសុខ​បាន​និយាយ​ថា អ្នក​ជួយ​ដូរ​ថ្នាំ​ញៀន​ដែល​​​សង្ស័យ​ជាង​៦០០០​នាក់​ត្រូវ​បាន​សម្លាប់ ពី​ព្រោះ​ពួក​គេត​ដៃ​វិញ​ដោយ​ហិង្សា។

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា អាជ្ញាធរហ្វីលីពីនបាន​ប្រហារ​ជីវិត​របស់​អ្នក​ទាំង​នោះ​​ដោយ​គ្មាន​ការ​កាត់​ទោសតាម​ផ្លូវ​តុលារ៕

​ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៥២ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៥៥ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម