សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ច ៖ ABA ខាតបង់ច្រើនជាងអ្នកប្រើប្រាស់ ក្នុងករណីជាប់គាំងមិនអាចចូលទៅប្រើ Mobile App
បញ្ហាជាប់គាំង មិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA ដើម្បីប្រតិបត្តិការទូទាត់សាច់ប្រាក់ ពេញមួយព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ ឃើញថា ធនាគារមួយនេះ មានការខាតបង់ច្រើនជាងអតិថិជន ដែលជាអ្នកប្រើប្រាស់។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA ពេញមួយព្រឹកថ្ងៃទី ២៥ ខែវិច្ឆិនេះ ធ្វើអតិថិជនជាអ្នកប្រើប្រាស់មួយចំនួន យល់ឃើញថាធនាគារមួយនេះ អាចនឹងមានបញ្ហាអ្វីមួយ។ ម្យ៉ាងទៀត ការជាប់គាំងនេះ ក៏បានធ្វើឲ្យប្រតិបត្តិការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធ Mobile App នេះ មិនអាចធ្វើទៅបានផងដែរ។
លោកថា «ប្រតិបត្តិការមួយចំនួន មិនត្រូវបានធ្វើ បែរត្រឡប់មកសាច់ប្រាក់ ហើយអាចនឹងមានមនុស្សមួយចំនួនតូចខកខាន ដោយមិនបានប្រើប្រាស់សាច់ប្រាក់តាមខ្លួន អញ្ចឹងការគាត់រំពឹងទៅលើការទូទាត់ តាមប្រព័ន្ធធនាគារនេះ ត្រូវបានខកខាន»។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App របស់ធនាគារ ABA ពេញមួយព្រឹកកន្លងមកនេះ មានផលប៉ះពាល់តិចតួចបំផុតសម្រាប់សេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើន នៅតែមានទម្លាប់ដាក់សាច់ប្រាក់តាមខ្លួននៅឡើយ។
អ្នកជំនាញរូបនេះ បានលើកឡើងថា ធនាគារមួយនេះ នឹងអាចខាតបង់ច្រើនជាងអតិថិជន នៅពេលមានបញ្ហាជាប់គាំងបែបនេះកើតឡើង។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញការយល់ឃើញថា «សម្រាប់ធនាគារវិញ គាត់ខាតសេវាច្រើនណាស់ បើសិនជាយើងគិតទៅក្នុងវិស័យធនាគារវិញ សម្រាប់ធនាគារ ABA ខ្លួនឯងហ្នឹងគាត់ខាតច្រើន ជាជាងអ្នកប្រើប្រាស់ទៀត អញ្ចឹងហើយ ខ្ញុំជឿថា ធនាគារគាត់ប្រាកដជា នឹងស្វែងរកដំណោះស្រាយ ដើម្បីកុំឲ្យបញ្ហានេះ កើតមានជាថ្មីម្ដងទៀត»។
សូមជម្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ មានអ្នកប្រើប្រាស់មួយចំនួនរអ៊ូរទាំ អំពីបញ្ហាជាប់គាំងមិនអាចចូលប្រើប្រាស់ Mobile App របស់ធនាគារ ABA បាន។ ភ្នាក់ងាររបស់ធនាគារ ABA បានប្រាប់កម្ពុជាថ្មីថា ទាក់ទងជាមួយបញ្ហាជាប់គាំង Mobile App ក្រុមហ៊ុនកំពុងធ្វើការ Updating។ ដូច្នេះអតិថិជនមិនអាចចូលប្រើប្រាស់បានទេ។ ភ្នាក់ងាររូបនេះ បាននិយាយថា «ខ្ញុំសូមបញ្ជាក់ថា ទាក់ទងជាមួយ App មិនមានបញ្ហាអីទេ ក៏មិនមានជាការ Hack អីដែរ…ព្រោះថា បញ្ហានេះគឺខាងយើងធ្វើការកែតម្រូវជាមួយ App ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនជូនអតិថិជនរបស់យើង»។
ធនាគារ ABA បានបញ្ជាក់ថា នៅម៉ោង ២រសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១តនេះទៅ អតិថិជននឹងអាចប្រើប្រាស់ Mobile App ជាធម្មតាវិញបាន ក្រោយក្រុមហ៊ុនធ្វើការ Updateរួច៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ