នយោបាយ
សម្តេចតេជោថា ទោះបីមានការរិះគន់ ក៏សម្តេចមិនទុកឱ្យពលរដ្ឋស្លាប់ ដោយគ្មានការយកចិត្តទុកដាក់ឡើយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយសំដៅទៅលើក្រុមអតីតបក្សប្រឆាំង និងអ្នកអត្ថាធិប្បាយថា បើទោះបីមានការរិះគន់ និងជេរលើសម្តេចយ៉ាងណាក៏ដោយ ក៏សម្តេចមិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោយជំងឺកូវីដ១៩ ដោយមិនមានការយកចិត្តទុកដាក់នោះទេ។ សម្តេចតេជោ លើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កន្លងមក មានមនុស្សច្រើនណាស់ដែលរិៈគន់សម្ដេចដែលសូម្បីតែការរៀបចំដីបូជាសព និងការរៀបចំធ្វើមឈូសសម្រាប់ដាក់សពប្រជាពលរដ្ឋដែលទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក៏គេអ្នករិះគន់ដែរ។ សម្ដេច ជឿជាក់ថា អ្នកដែលរិះគន់បញ្ហានេះ ក៏ប្រហែលជាមានសាច់ញាតិ បងប្អូនស្លាប់ដោយជំងឺកូវីដ១៩ដែរ ។ ប៉ុន្តែ បើទោះបីជាមានការលើកឡើងយ៉ាងណាក៏ដោយ ក៏សម្ដេចត្រូវតែរៀបចំទុកឱ្យហើយ មិនអាចទុកឱ្យប្រជាពលរដ្ឋស្លាប់ ដោយគ្មានការយកចិត្តទុកដាក់នោះទេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មានអ្នកជេរលើសម្តេចច្រើនណាស់ តែការជេរនេះ ក៏បានធ្វើឱ្យគេស្គាល់សម្តេចក៏ច្រើនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា៖« ខ្ញុំនិយាយឱ្យពិតទៅល្បីដោយសារគេជេរ។ ពីដើមអ្នកណាស្គាល់ ហ៊ុន សែន ប៉ុន្តែដោយសារ បាងកកប៉ុស្តិ៍ ឡឺម៉ុង។ ពេលនោះឆ្នាំ១៩៨២ ខ្ញុំនៅជារដ្ឋមន្ត្រីក្រសួងការបរទេស នៅពេលដែលបាងកកប៉ុស្តិ៍ ឌឺណេសិន និយាយច្រើនពី ហ៊ុន សែន កាសែតបរទេសនិយាយពី ហ៊ុន សែន អាពតជេរថែម ត្រីភាគីជេរថែម ហ៊ុន សែន ល្បីឈ្មោះ។ ហ៊ុន សែន ដែលគេអត់ស្គាល់ អញ្ចឹងបន្តទៀតទៅ ? ចាំជេរ ហ៊ុន ម៉ាណែត ទៀតទៅ»៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


