ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពលរដ្ឋខ្មែរដែលឃុបឃិតជាមួយបរទេស ប្រឆាំងជាតិឯង
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ បានស្នើឱ្យមានការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវដល់ការដកសញ្ជាតិប្រជាពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេស ប្រឆាំងនឹងជាតិឯង។

ការស្នើរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានកើតឡើងចំពេលដែលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូច បាននិងកំពុងវាយប្រហារជាតិឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងកើតមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
រដ្ឋធម្មនុញ្ញ មាត្រា៣៣ ចែងថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។

ប៉ុន្តែថ្លែងពីព្រំដែននៃខេត្តព្រះវិហារ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ សម្តេចតេជោ ហ៊ុន សែន បានផ្ដាំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យពិនិត្យសិក្សាលើលទ្ធភាពការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិប្រជាពលរដ្ឋខ្មែរណាដែលឃុតឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។
ការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា គឺដើម្បីជាការធានាអះអាងថា កម្ពុជាមិនត្រូវបានទទួលការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ ហើយប្រឆាំងផលប្រយោជន៍ខ្លួន។
សម្តេចតេជោ បានគូសបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន មិនមានចែងពីការដកសញ្ជាតិ ឬមិនអាចនិរទេសពលរដ្ឋខ្មែរខ្លួនឯងបានឡើយ តែបើសិនក្នុងករណី ដែលបុគ្គលនោះបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ ចូលដៃជាមួយបរទេស ដើម្បីបំផ្លាញកម្ពុជា តើគួរមានច្បាប់សម្រាប់ចាត់វិធានការចំពោះបុគ្គលនោះដែរឬទេ?

ចោទជាសំណួរទៅកាន់ក្រុមប្រឆាំង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះ កម្ពុជាកំពុងតែមានក្តីក្តាំងជាមួយសត្រូវឈ្លានពាន ហេតុអ្វីពួកអ្នកទាមទារឱ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាងលើសំណុំរឿងកម្ពុជាប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ រឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ?។
សម្តេច បានប្រាប់ទៅពួកប្រឆាំងទាំងនោះថា រឿងនេះគឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះរាជរដ្ឋាភិបាលមិនតម្រូវតាមក្រុមប្រឆាំងទាំងនោះ ដើម្បីឱ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


