នយោបាយ
ចំអកឱ្យក្រុមប្រឆាំង សម្ដេច ហ៊ុន ម៉ាណែត ថា ៥ឆ្នាំម្ដងពលរដ្ឋខ្មែរក្រោកឈរទៅបោះឆ្នោតរើសមេដឹកនាំ
៥ឆ្នាំម្ដង ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមឆន្ទៈរៀងៗខ្លួនដើម្បីឱ្យដឹកនាំប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។ នេះជាសាររបស់នាយករដ្ឋមន្ត្រីក្នុងតំណែងរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅដល់ក្រុមនិន្នាការប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។

ក្រុមនិន្នាការប្រឆាំង ដែលមានអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស ជាអ្នកដឹកមុខ តែងតែយកបញ្ហាអសកម្មនៅក្នុងសង្គមមកញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល ក៏ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះមិនមែនជាទង្វើប្រជាធិបតេយ្យនោះទេ។
ថ្លែងពីវេទិកាប្រគល់សញ្ញាបត្រជូនដល់និស្សិត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងច្បាស់ថា កម្ពុជាអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានការបោះឆ្នោតយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងដើម្បីទៅបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង មិនមែនក្រោកឈរដើម្បីផ្តួលរំលំរដ្ឋអំណាចនោះឡើយ។

សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «អ្នកខ្លះ ជាពិសេសអ្នកនៅក្រៅ ឱ្យតែអីបន្តិចយករឿង ដែលមិនចំណុចល្អ ដែលខ្លាំងពេលនេះ យកមក ហើយតែងតែភ្ជាប់ នៅដល់ណាទៀត ក្រោកឈរឡើង ហឹម… ៥ឆ្នាំ ក្រោកឈរទៅបោះឆ្នោតម្ដង»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បន្តលើកឡើងបែបហួសចិត្តថា នៅប្រទេសប្រជាធិបតេយ្យ ពលរដ្ឋបោះឆ្នោតរួចហើយ នឹងទុកលទ្ធភាពឱ្យគណបក្សដែលឈ្នះឆ្នោត ដើម្បីបន្តដឹកនាំប្រទេស តាមអាណត្តិកំណត់ដោយច្បាប់ ក៏ប៉ុន្តែសម្រាប់កម្ពុជា បក្សដែលចាញ់ឆ្នោត តែងព្យាយាមប្រើមធ្យោបាយមិនមែនតាមបែបប្រជាធិបតេយ្យ ពោលគឺរុញចលនាពលរដ្ឋឱ្យបះបោរក្រោយពេលបោះឆ្នោតទៅវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសណាក៏ដោយ ក៏តែងតែមានបញ្ហាប្រឈមជានិច្ច ជាពិសេសបញ្ហាទូទៅនៅក្នុងសង្គម ដែលត្រូវដោះស្រាយ ហើយរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕
អត្ថប៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


