Connect with us

វប្បធម៌ ជំនឿ

ព្រះ ហុក ឡុក សៀវ មិនមែនដាក់ឲ្យតែបាននោះទេ ប្រយ័ត្ននាំរឿងក្ដៅក្រហាយចូលផ្ទះ

បានផុស

នៅ

បើតាមជំនឿជនជាតិចិន ឬខ្មែរស្រឡាយចិនមួយចំនួន តែងនិយមតាំងព្រះ ហុក ឡុក ស៊ីវ ក្នុងផ្ទះ ដែលជានិមិត្តរូប នៃលាភសំណាង និងសុភមង្គលពេញលេញក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ព្រះហុក ឡុក ស៊ីវ ក៏មិនមែនចេះតែដាក់ឲ្យបានតាមតែចិត្តចង់នោះទេ។ ប្រសិន​បើ​អ្នក​ដាក់​ព្រះចិនទាំង ៣ អង្គ មិនចំទិសដៅ នោះគ្រោះអាក្រក់​នឹង​ចូល​មក​ក្នុង​ផ្ទះ​ កាត់​លាភ​វិញ​អស់​មិន​ខាន។

ថ្ងៃ​នេះ​ គ្រូ ណុប សូមណែនាំ​​វិធី​ដាក់​​ព្រះ ហុក ឡុក ស៊ីវ ក្នុងផ្ទះ ដើម្បី​​នាំសំណាង សិរីមង្គល ជូនដល់សមាជិកគ្រួសារទាំងអស់គ្នា។

ទីតាំង​ដែល​ត្រូវ​​ដាក់ព្រះ ហុក ឡុក ស៊ីវ (Hok Lok Siu)

លំដាប់​ទី​តាំង៖ ហុក​នៅ​ កណ្ដាល ឡុក​នៅ​ ខាង​ឆ្វេង ហើយ​ស៊ីវ​នៅ​ ខាង​ស្ដាំ។ អាច​ដាក់​ក្នុង​សាល​ប្រជុំ ​កន្លែង​ការងារ​បាន បើដាក់ក្នុងបន្ទប់​ទទួល​ភ្ញៀវ ត្រូវឲ្យព្រះ​បែរមុខ​ចេញ​ក្រៅ​ ទ្វារផ្ទះ ឬ​ខាង​មុខ​ផ្ទះវិញ។

ហាម​ដាច់ខាត​កុំ​បំបែក​ព្រះហុក ឡុក ស៊ីវ ចេញ​ពី​គ្នា​ ប្រយ័ត្ន​នាំ​រឿង​ក្ដៅ ក្រហាយ​ ដាក់​សមាជិក​គ្រួសារ​ ឬ​កន្លែង​ការងារ។

ព្រះ​ទាំង​បី​ គួរ​តែ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ល្អ​ និង​សំអាត​ញឹកញាប់ ​នៅ ​ទី​អាសនៈ ​ចៀសវាង​កខ្វក់​ អាច​កាត់​លាភ​សំណាង​ចេញ​បាន។ ជា​ពិសេស​ មិន​គួរ​ដាក់​ក្នុង​បន្ទប់​គេង ដាក់​នៅ​ មុខ​បន្ទប់ទឹក និងផ្ទះ​បាយ​ទេ។

ប្រសិន​បើ​អ្នក​មានបំណងចង់តាំងព្រះ ហុក ឡុក ស៊ីវ​ ហើយ​បាន​ធ្វើ​តាម ​គ្រូ ណុប​ ប្រាប់​ នោះ​សមាជិក​គ្រួសារ ​ឬ​កន្លែង​ការងារ​ នឹង​មាន​តែ​រឿង​ល្អៗ​ សុភមង្គល​ចូល​មក​ក្នុង​ជីវិត​មិន​ខាន៕

គ្រូ ណុប

ចុចអាន៖វក ម្សាញ់ កុរ និង ខាល ២០២២ ឡាក់ឆុងមែនពិត តែបើធ្វើរឿងនេះ ជីវិតនឹងគេចផុតពីសំណាងអាក្រក់ពេញមួយឆ្នាំ

ចុចអាន៖​វក​ ម្សាញ់​ កុរ​ និង​ ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម