វប្បធម៌ ជំនឿ
មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
ឲ្យតែដល់រដូវកាលសែននំព្រះខែ បងប្អូនដែលជាប់សែស្រឡាយចិនគ្រប់គ្នាប្រាកដជាត្រៀមខ្លួនដើម្បីត្រៀមអបអរបុណ្យប្រពៃណីខាងមុខដោយការសែននំព្រះខែ។ ក្នុងនោះមាននំមួយប្រភេទ ល្បីថាមានតម្លៃថ្លៃនិងឆ្ងាញ់ជាងគេថែមទៀត។

បើតាមការកត់សម្គាល់សឹងតែរាល់ឆ្នាំ មិនថាម្ចាស់ហាងធ្វើនំឬអ្នកលក់ដូរតាមផ្សារតែងនិយាយថា នំង៉ូវយ៉េងជាប្រភេទនំថ្លៃនិងពេញនិយម ល្បីថាឆ្ងាញ់ ហើយតែងតែងតែនាំមុខគេដោយលក់ដាច់អស់ៗឲ្យតែមានបុណ្យសែនព្រះខែ។
តើមានមូលហេតុអ្វីដែលធ្វើឲ្យនំង៉ូវយ៉េង តែងតែឈានទៅមុខមុនគេពីរឿងតម្លៃ? តើរសជាតិនិងគុណភាពអ្វី ដែលអាចទាក់ចិត្តអតិថិជនមិនឲ្យងាករេទៅណាចោលបាន?

ង៉ូវយ៉េង គឺជានំសែនព្រះខែដែលមានរសជាតិឈ្ងុយឆ្ងាញ់ បែបបុរាណរបស់ជនជាតិចិន។ មិនថារសជាតិនិងតម្លៃគឺសក្ដិសមឥតខ្ចោះ ដែលប្រជាជនចិននិយមទទួលទាន។ មានហេតុផលជាច្រើនដែលង៉ូវយ៉េងមានតម្លៃថ្លៃជាងនំផ្សេងទៀត ៖
ដោយសារគ្រឿងផ្សំមានមានតម្លៃថ្លៃ និងច្រើនជាង ដូច្នេះហើយទើបនំមួយប្រភេទនេះ មានតម្លៃថ្លៃជាងនំសែនព្រះខែផ្សេងទៀត។ ចំណែកគ្រឿងផ្សំនៅក្នុងស្នូលនំវិញ មានដូចជា៖ គ្រាប់អាល់ម៉ុន គ្រាប់ឪឡឹក គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ល្ពៅនិងពងទា រួមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំ បញ្ចូលគ្នាក្នុងគ្រឿងផ្សំ បញ្ចេញបានជារសជាតិមួយខុសពីនំសែនព្រះខែដ៏ទៃ។
រីឯការចម្អិនវិញ គឺយូរខ្លាំងជាងនំផ្សេងៗទៀត ហើយក៏ទាមទារឲ្យអ្នកធ្វើប្រុងប្រយ័ត្ន និងឧស្សាហ៍មើលភ្លើងដែលចម្អិននំឲ្យបានគ្រប់ជ្រុងជ្រោយដែរ។ ប្រសិនបើអ្នកធ្វើប្រហែសតែបន្តិច នោះនំនឹងចេញមកអន់ថយរសជាតិ ឬគ្មានគុណភាពតែម្ដង។

នេះជាផលវិបាកមួយដែលចុងភៅផ្នែកចម្អិននំង៉ូវយ៉េង ត្រូវតែឈ្លាសវៃនិងរហ័សរហួន ទើបការចម្អិននំកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ និងអាចទាក់ទាញអតិថិជនបានយូរអង្វែង។
មានហេតុផលមួយទៀតដែលធ្វើឲ្យនំង៉ូវយ៉េងមានតម្លៃថ្លៃនោះគឺ ចំនួនពងទាដែលមាននៅក្នុងស្នូលនំ។ បើពងទាកាន់តែច្រើន នំក៏រឹតតែថ្លៃ និងឆ្ងាញ់ជាងមុនថែមទៀត ហើយពងទានោះទៀតសោត ក៏ត្រូវបានគេផ្សំគ្រឿងមួយបែបទៀត ដើម្បីឲ្យស៊ីជាមួយសាច់នំនៅខាងក្រៅ។ ជាពិសេស រាល់ពេលដែលមនុស្សហូបនំ ង៉ូវយ៉េង បានរសជាតិច្របល់ចូលគ្នាចេញជារសជាតិតែមួយ និងដូចបានហូបនំទិព្វពីស្ថានសួគ៌គ្មានពីរដូច្នោះដែរ។
លើសពីនេះទៀតសោត នំសែនព្រះខែជាប្រភេទផលិតផលតាមរដូវកាល ឲ្យតែដល់រដូវកាលសែននំលោកខែ តម្រូវការមិនងាយថមថយទេ។ ដូច្នេះគ្រឿងផ្សំមួយចំនួនអាចឡើងថ្លៃទៅតាមតម្រូវការ និងពេលរដូវកាលវាជិតមកដល់។ បូកផ្សំនឹងការវេចខ្ចប់ទាក់ចិត្តអតិថិជន ដើម្បីបង្ហាញសោភ័ណភាពនៃការវេចខ្ចប់របស់នំ ហើយនេះក៏ជាកត្តាដែលធ្វើឲ្យនំមានតម្លៃថ្លៃដែរ។
ដូចបានជម្រាបជូនពីខាងលើ ក្រៅពីទិញសម្រាប់ការសែនជូនដូនតាហើយ អ្នកខ្លះអាចជាវជាកាដូជូនដល់
ញាតិមិត្តថែមទៀត ដូច្នេះទើបតម្រូវការនំសែនលោកខែនៅតែមាន មិនងាយប្រែប្រួលឡើយបើទោះបីជាតម្លៃថ្លៃគួរសមក្ដី៕
គ្រូ ណុប
ចុចអាន៖នំ ៧ ប្រភេទ ខ្វះមិនបាន ហើយជនជាតិ ចិន តែងយកជាដង្វាយសែនព្រះខែរាល់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


