Connect with us

សន្តិសុខសង្គម

បាញ់ប្រហារបុរសម្នាក់ជាច្រើនគ្រាប់ ខណៈកំពុងជិះម៉ូតូដឹកប្រពន្ធនិងកូនតូចពីរនាក់

បានផុស

នៅ

បុរស​ម្នាក់​ត្រូវបាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ប្រហារជា​ច្រើ​ន​គ្រាប់​បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​និងកូន​តូច២​នាក់​បំរ៉ុងប៉ះ​ជាមួយ​ម៉ូតូ​ជនដៃដល់ បង្ក​ជា​ទំនាស់​ពាក្យសម្តី​​ ឈានដល់​មានការដកកាំភ្លើងបាញ់មកលើជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​បាញ់ប្រហារនេះ បានបង្ក​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​កាលពីវេលាម៉ោង២២យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅ​ចំណុច​ស្តុប​អតីត​ស្ពានដែក​ចំការ​ដូង តាម​បណ្ដោយ​ផ្លូវ​៣៧១ កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

បុរសរងគ្រោះ​មានឈ្មោះ ឡាយ សៀកឡេង អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​357 ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានីភ្នំពេញ។ រីឯ​ប្រពន្ធ​និង​កូន​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ គេ​ឃើ​ញ​បុរស​ជា​ជនរង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា​ស្កុប​ពី ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ1IV-5692 ដោយ​មាន​ដឹក​ប្រពន្ធ​និង​កូន​២​នាក់ ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ទិសដៅ​ពី​កើ​ត​មក​លិច ខណៈ​មក​ដល់​ស្តុប​ត្រង់ចំណុច​កើ​ត​ហេតុ​ ស្រាប់​តែមាន​បុរស​ម្នាក់​ជា​ជនដៃដល់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GU-9897 ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើ​ង​ក៏​ស្រាប់តែ​អក់ស៊ឺគ្នា​បន្តិច តែ​មិនបាន​បុក ឬ​ប៉ះគ្នា​នោះទេ ។

ប្រភព​ដដែល​បាន​បន្តថា ក្នុងអំឡុង​ពេលនោះ​ក៏មាន​ការ​ប៉ះ​សម្ដី​គ្នា​បន្តិចបន្តួច​ផងដែរ ទើ​ប​ធ្វើ​ឱ្យ​ជន​ដៃដល់​ដក​កាំ​ភ្លើង​ខ្មី​បាញ់​ទៅ​លើជនរងគ្រោះទាំង​ប្រពន្ធ​កូន​នៅក្បែរ​ចំនួន​៣​គ្រាប់ ​បណ្តាល​ឱ្យត្រូវ​ចំនួន​២​គ្រាប់ចំពោះ និង​ដៃ រងរបួស​យ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗ​ជនដៃដល់​បាន​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើត​ហេតុ​ដល់​ផ្លូវ​បេតុង ក្នុង​បុរី​លឹម​ឈាង​ហាក់ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ទើ​ប​ទុក​ម៉ូតូ​ចោល​គេចខ្លួន​បាត់ស្រមោល។

ក្រោយ​កើត​ហេតុ ជនរងគ្រោះត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹង​យកទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ ផងដែរ ។ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន និង​ផ្នែក​ជំនាញ​បាន​ចុះមក​ប្រមូល​វត្ថុតាង​ដែល​ពាក់ព័ន្ធ​ទៅ​រក្សាទុក ដើម្បី​ធ្វើការស្រាវជ្រាវតាម​ចាប់​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម