ជីវិតកម្សាន្ដ
សឿ សុធារ៉ា ផ្ទុះរឿងអាម៉ាស់ទៀតហើយខណៈនារីម្នាក់ទម្លាយរឿងជំពាក់លុយមិនសង
នេះជារឿងដ៏គួរឲ្យអាម៉ាស់ទៀតហើយសម្រាប់តារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ខណ:ដែលនារីស្រស់ស្អាត់ម្នាក់បានទម្លាយថា តារាស្រីរូបនេះជំពាក់លុយមិនសង និងថែមទាំងមិនឆ្លើយតបឆាតទៀត។

បញ្ហាដ៏រសើបនេះកំពុងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍ជាថ្មីទៀត បន្ទាប់ពីកន្លងមក សឿ សុធារ៉ា ក៏ត្រូវបានអ្នកសិល្ប:ដូចគ្នា គឺអ្នកនាង សូ ដានីតា ទម្លាយជុំវិញរឿងជំពាក់បំណុលជិត៤ម៉ឺនដុល្លារផងដែរ ខណ:ដំណោះស្រាយសម្រាប់ម្ចាស់បំណុល សូ ដានីតា នៅមិនទាន់មានពន្លឺនៅឡើយទេ។
ដោយឡែកថ្មីៗនេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zhou Ling Ling បានបង្ហោះថា ជួយគិតគូរលុយឲ្យខ្ញុំផង ឆាតក៏មិនតបជាតារាល្បីតែលក់ឈ្មោះខ្លួនឯងអញ្ចឹងបង លុយតិចសោះសងខ្ញុំមួយខែតិចក៏បាន តែឆាតមិនចូលមើលទៀត បងជាអាយដលរបស់ខ្ញុំមិនគួរណាបងចរិកចឹងសោះ។

ទាក់ទងរឿងរ៉ាវដ៏រសើបខាងលើនេះ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះមិនទាន់អាចទាក់ទងដើម្បីសូមការបំភ្លឺពីអ្នកនាង សឿ សុធារ៉ា បាននៅឡើយទេ ខណ:មានមហាជនជាច្រើនរង់ចាំមើលការបកស្រាតរបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា ផងដែរ។
គួររម្លឹកដែរថា អ្នកនាង សឿ សុធារ៉ា កាលពីកន្លងទៅក៏ត្រូវបាន សូ ដានីតា បញ្ជាក់ថា សុធារ៉ា បានជាប់បណ្តឹងគេមិនក្រោម១០នាក់ផងដែរទាក់ទងរឿងបំណុលនេះ៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


