ជីវិតកម្សាន្ដ
ពីពេលនេះទៅ អ្នកនាង សឿ សុធារ៉ា មានជម្រកសមរម្យ ជ្រកកោនជាមួយកូនៗហើយ
តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានផ្ដល់ទីសម្រកសមរម្យមួយ ដល់នាង និងកូនៗបានរស់នៅអាស្រ័យ កសាងជីវិតថ្មី ខណៈបច្ចុប្បន្ន អ្នកនាងបានលក់ផ្ទះសងបំណុលគេអស់ និងស្នាក់នៅ បម្រើនៅវត្ត ទីកន្លែងធ្វើបុណ្យ និងតម្កល់អដ្ឋិធាតុម្ដាយនាង។

អ្នកនាង សឿង សុធារ៉ា នៅថ្ងៃទី១២ ខែធ្នូ ឆ្ន២០២២នេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ “នាងខ្ញុំសឿ សុធារ៉ា ព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពត៌មាន ខៀវ កញ្ញារិទ្ធ និងលោកជំទាវ “លោកពុក លោកម៉ែ” ដែលបានផ្តល់ជម្រកឱ្យនាងខ្ញុំ និងកូនៗ បានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ ២០ ០០០$”។

អ្នកនាង សឿ សុធារ៉ា បានតាំងចិត្តថា ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំ និងកូនៗនឹងខិតខំបម្រើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនឱ្យអស់ពីកម្លាំងកាយចិត្ត ហើយក៏ដើម្បីបម្រើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះឱ្យជាប់លាប់ មិនឱ្យលោកទាំងពីរខកបំណងឡើយ។ អ្នកនាង សឿ សុធារ៉ា និងកូន សូមជូនពរលោកទាំងពីរឱ្យមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់។

គួរបញ្ជាក់ថា អ្នកនាង សឿ សុធារ៉ា ជួបវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយសារធ្វើជាមេតុងទីន ហើយកូនតុងទីន រត់ចោល ដែលធ្វើឱ្យអ្នកនាងខ្ចីគេបន្ត មិនបានសង ក៏កើនការប្រាក់ រហូតលក់ផ្ទះសងគេ ប៉ុន្តែម្ចាស់ផ្ទះថ្មី បានអនុញ្ញាតឱ្យនាង និងកូនៗស្នាក់នៅបណ្ដោះអាសន្នសិន។ បន្ទាប់ពីម្ដាយរបស់អ្នកនាងបានចែកឋានកាលពីចុងខែតុលា កន្លងទៅនេះ នាងក៏សម្រេចស្នាក់នៅវត្ត វិហារត្រាញ់ ទីដែលធ្វើបុណ្យ និងតម្កល់អដ្ឋិធាតុម្ដាយនាង រហូតដល់បុណ្យ ១០០ ថ្ងៃ។ អ្នកនាងក៏បានទទួលជំនួយនានាពីមិត្តអ្នកសិល្បៈ និងមហាជន។ ស្របពេលមានការ Live និងសម្ភាសនានា អ្នកនាងបានទម្លាយអាថ៌កំបាំងផ្ទាល់ខ្លួនថា ខ្លួនមានបញ្ហាផ្លូវចិត្ត ជាង ៤-៥ ឆ្នាំហើយ ដែលមហាជនក៏ធ្លាប់បានឃើញ ការបង្ហោះសារចម្លែកៗលើហ្វេសប៊ុករបស់នាង៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


