Connect with us

នយោបាយ

បញ្ហាមីយ៉ាន់ម៉ា៖ សម្តេច ហ៊ុន សែន ប្រាប់បរទេសខ្លះថា បើមិនចេះទេ ទុកពេលឱ្យកម្ពុជាធ្វើការ

បានផុស

នៅ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្តេជ្ញាទៅធ្វើទស្ស​នកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមការគ្រោងទុកដដែល បើទោះបីមានរិះគន់គ្រប់បែបយ៉ាងពីមជ្ឈដ្ឋានមួយចំនួនក៏ដោយ។ បើតាមសម្តេចតេជោ ការទៅកាន់មីយ៉ាន់ម៉ានេះ គឺដើម្បីស្វែងរកដំណោះស្រាយនាំអាស៊ានឱ្យគ្រប់ទឹក គ្រប់លក្ខណៈ ដែលមានសមាជិក១០ប្រទេសឡើងវិញ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏គូសបញ្ជាក់ប្រាប់បរទេសខ្លះថា បើមិនចេះទេ សូមទុកពេលឱ្យសម្តេចធ្វើការងារលើបញ្ហាប្រទេសមីយ៉ាន់ម៉ានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី បានផ្ញើសារទៅក្រុមអ្នកប្រឆាំង ក៏ដូចជា ក្រុមអ្នកវិភាគអន្តរជាតិធំៗថា អ្វីដែលកម្ពុជាគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០២២ គឺដើម្បីតែអាស៊ាន។ អាស៊ាន ដែលកំពុងបាត់សមា​ ជិកមីយ៉ាន់ម៉ា ពោល គឺកំពុងតែមានសមាជិកតែ៩ ដែលមិនស្របទៅនឹងធម្មនុញ្ញរបស់អាស៊ាន។ ក្រុមប្រ​ឆាំងដែលសម្តេចតេជោផ្ញើសារទៅឱ្យនេះ គឺលោកកាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីការបរទេសថៃ និងអ្នកតំណាងរាស្រ្តម្នាក់ទៀតរបស់ម៉ាឡេស៊ី។

ក្រុមប្រឆាំងទាំងនេះ បាន​រិះគន់គម្រោងទៅប្រទេសមីយ៉ានម៉ារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាថា កំពុងតែបំផ្លាញការខិតខំប្រឹង​ប្រែងដែលជិតដល់គោលដៅរ​បស់ពួកគេចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងថា គម្រោងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នេះ ហាក់ដូចជាទៅទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកើតចេញពីរដ្ឋប្រហារយោធា។ ជារួម គឺពួកគេទាំងនេះ បានប្រឆាំងទៅនឹងការទៅធ្វើទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះតែម្តង។

ជាការឆ្លើយតបវិញ ប្រមុខដឹកនាំកម្ពុជា បានអះអាងថា បញ្ហាភូមា គឺមានភាពស្មុគស្មាញ ហើយត្រូវការពេលវេលាក្នុងការចរចា ហើយបើមិនឱ្យសម្តេចទៅជួបចរចាជាមួយមេដឹកនាំមីយ៉ាន់ម៉ាទេ តើឱ្យទៅជួបចរចាជាមួយអ្នកណាវិញ?។ សម្តេចតេជោ បានអះអាងទៀតថា កុំអាលបន្ទោសកម្ពុជា ហើយផ្ទុយទៅវិញ សូមទុកពេលឱ្យកម្ពុជាធ្វើការងាររបស់ខ្លួនសិនចំពោះបញ្ហាមីយ៉ាន់ម៉ានេះ។

ចំណែក ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថា វត្តមានរបស់សម្តេចនៅមីយ៉ាន់ម៉ា ប្រៀបដូចជា ទទួលស្គាល់រដ្ឋាភិបាលប្រទេសនេះវិញ សម្តេចនាយករដ្ឋមន្រ្តី បានប្រតិកម្មថា តើប្រទេសណាខ្លះហើ​យបានផ្តាច់ទូតពីប្រទេសមីយ៉ាន់ម៉ា? ពោល គឺអត់ទាល់តែសោះ។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។ សម្រាប់សម្តេចតេជោ ហ៊ុន សែន បើខ្លួនមិនទាន់ផ្តាច់ទូតពីប្រទេសមីយ៉ាន់ម៉ាទេ សូមកុំមកចង្អុលកម្ពុជាថា ទៅទទួលស្គាល់រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា ដោយគ្រាន់តែសម្តេចទៅប្រទេសនេះ។

តាមគម្រោង សម្តេច ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន២ ថ្ងៃ គឺនៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការទៅប្រទេសមីយ៉ាន់ម៉ានេះ គឺសម្តេចអត់មានខុសអីទេ ហើយម្យ៉ាង វា គឺជាទម្លាប់ការទូតធម្មតា និង
ជាផ្នែកមួយនៃទំនាក់ទំនងនៅក្នុងអាស៊ានផងដែរ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម