ព័ត៌មានជាតិ
មណ្ឌលប្រឡងទូទាំងប្រទេស ចាប់ផ្តើមត្រួតពិនិត្យសុខភាព បេក្ខជនប្រឡងបាក់ឌុប និងមេប្រយោគ
មណ្ឌលប្រឡង នៅទូទាំងប្រទេស បានចាប់ផ្តើមត្រួតតពិនិត្យសុខភាព ដល់បេក្ខជនប្រឡងបាក់ឌុបនិងមេប្រយោគ នៅថ្ងៃទី ២៦ ខែធ្នូនេះ មុនចូលប្រឡង នៅថ្ងៃស្អែកនេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាព សម្រាប់គណៈមេប្រយោគ-គណៈកម្មការនានា និងបេក្ខជន អំឡុងពេលនៃដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំចាត់តាំងភ្នាក់ងារសុខាភិបាល សហការជាមួយគណៈមេប្រយោគនៅតាមមណ្ឌលប្រឡង ធ្វើការស្ទង់កម្ដៅ និងផ្តល់ការបញ្ជាក់សុខភាព ជូនដល់គណៈមេប្រយោគប្រឡង និងបេក្ខជន នៅក្នុងពេលដែលបេក្ខជនមកពិនិត្យមើលឈ្មោះ នៅមណ្ឌលប្រឡង នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ ចាប់ពីម៉ោង ៩ និង០០ នាទីព្រឹកតទៅ និងពេលរសៀលថ្ងៃត្រូវស្ទង់កម្ដៅ សម្រាប់គណៈមេប្រយោគ។
លោកបានបន្តថា ក្នុងករណីរកឃើញកម្តៅធម្មតា ក្រោមឬស្មើ ៣៧,៥ អង្សាសេ ត្រូវបិទស្ទីកឃីរពណ៌ខៀវលើអត្តសញ្ញាណបេក្ខជន បណ្ណសម្គាល់ខ្លួនសិស្ស ឬសលាកបត្រឯកត្តជន និងបិទ ស្ទីកឃ័រពណ៌ស្វាយ “កម្ដៅធម្មតា” សម្រាប់គណៈប្រយោគ ឬគណៈកម្មការនានា។
ក្នុងករណីរកឃើញបេក្ខជន មានកម្ដៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរ សំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម បេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួ យអ្នកវិជ្ជមានកូវីដ-១៩និងបេក្ខជន ដែលស្ថិតនៅក្នុងកំឡុងពេលចត្តាឡីសឹក ត្រូវណែនាំឲ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ នៅទីតាំងសុខាភិបាល ដែលកំណត់ដោយអាជ្ញាធររាជធានី-ខេត្ត និងត្រូវសុំលិខិតបញ្ជាក់បេក្ខជនអវិជ្ជមានកូវីដ-១៩ មកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលស្ទីកយ័រ-កម្ដៅធម្មតានិងការ អនុញ្ញាតឱ្យចូលប្រឡង។
លោកបានឲ្យដឹងទៀតថា ក្នុងករណីបេក្ខជនវិជ្ជមានកូវីដ-១៩ ត្រូវណែនាំឲ្យទៅទទួលការព្យាបាលស្របតាមវិធានវេជ្ជសាស្ត្រ និងមិនអនុញ្ញាតឲ្យចូលប្រឡងឡើយ ដើម្បីចៀសវាងការចម្លងជំងឺនៅក្នុងមណ្ឌលប្រឡង។
លោកបានបន្តទៀតថា ចំពោះគណៈមេប្រយោគ ឬគណៈកម្មការនានា បើរកឃើញមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឲ្យទៅរកសេវា សុខាភិបាលសមស្រប នៅតាមទីតាំងដែលបានកំណត់ និងត្រូវបន្តការតាមដានសុខភាពដោយ មិនអនុញ្ញាតឲ្យមកបំពេញភារកិច្ច នៅមណ្ឌលប្រឡងឡើយ។
លោកបានបន្ថែមថា ក្នុងដំណើរការសំណេរ ត្រូវរៀបចំឲ្យបេក្ខជន ដែលស្ថិតនៅក្នុងកំឡុងពេលចត្តាឡីស័ក បានទទួលការស្ទង់កំដៅ និងឆែកឆេរ សំណៅឯកសារមុនគ និងដាច់ដោយឡែកពីគេ រួចទើបដំណើរការស្ទង់កំដៅ និងឆែកឆេរសំណៅឯកសារបេក្ខជនទូទៅ ត្រួតពិនិត្យស្ទីកឃ័រ«កម្តៅធម្មតារបស់បេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា មុនអនុញ្ញាតឲ្យចូលមណ្ឌលប្រឡង។ក្នុងករណីរកឃើញអ្នកមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ត្រូវស្ទង់កម្តៅម្តងទៀតជាលើកទី ២ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឲ្យចូលបន្ទប់ប្រឡង និងកន្លែងបំពេញភារកិច្ចរបស់ខ្លួន ប្រសិនបើកម្ដៅចុះធម្មតាវិញ។
ក្នុងករណី ដែលស្ទង់កម្ដៅលើកទី ២ នៅតែខ្ពស់លើសពី ៣៧,៥អង្សាសេ ដដែល ចំពោះបេក្ខជន ត្រូវបញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែក ដែលបានត្រៀមបម្រុងទុក រក្សាលេខតុ លេខបន្ទប់ដដែល និងបញ្ជូនសន្លឹកកិច្ចការ របស់បេក្ខជនដាក់ នៅក្នុងកិច្ចការបេក្ខជននៅ បន្ទប់ដើមតាមម៉ោងមុខវិជ្ជានីមួយៗ។ ដោយឡែកចំពោះគណៈមេប្រយោគ និងគណៈកម្មការនានា ត្រូវអនុញ្ញាតឲ្យឈប់សម្រាក និងណែនាំឲ្យរកសេវាសុខភាពសមស្រប។
លោកបានបញ្ជាក់ថា នៅក្នុងមណ្ឌលប្រឡង ត្រូវបើកទ្វារបង្អួចបន្ទប់ប្រឡងឲ្យមានខ្យល់ ពន្លឺគ្រប់គ្រាន់ និងរក្សាសីតុណ្ហភាព ក្នុងបន្ទប់ប្រឡង ឲ្យទាបជាង ២៤អង្សាសេ ចំពោះបន្ទប់ដែលប្រើម៉ាស៊ីនត្រជាក់។
លោក បានបញ្ជាក់ទៀតថា ក្នុងពេលដំណើរការសំណេរ ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំ នៅក្នុងមណ្ឌលប្រឡង និងចៀសវាងយកដៃប៉ះលើផ្ទៃមុខ-រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត្រ និងហាមឃាត់ការប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា អនុវត្តការរក្សាអនាម័យឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវលាងសម្អាតដៃ រៀងរាល់ពេលសម្រាក។
លោកបានឲ្យដឹងបន្តទៀតថា ក្រោយដំណើរការសំណេរ គណៈមេប្រយោគត្រូវប្រើស្រោមដៃក្នុងការវេចខ្ចប់សន្លឹកកិច្ចការបេក្ខជន។ ដោយឡែកដុំសន្លឹកកិច្ចការ ដែលបានបញ្ចូល សន្លឹកកិច្ចការរបស់បេក្ខជនមានកម្ដៅលើសពី ៣៧,៥អង្សាសេ និងបេក្ខជនដែលកំពុងស្ថិតក្នុង កំឡុងពេលចត្តាឡីស័ក ត្រូវវេចខ្ចប់ជាមួយថង់សុវត្ថិភាពដែលបានផ្តល់ជូន និងរម្ងាប់មេរោគផ្ទៃ ខាងក្រៅថង់ក្រោយពេលវេចខ្ចប់រួច។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី ២៧ និង២៨ ខែធ្នូខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់ មានមណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់លើកលែងតែបន្ទប់ចុងក្រោយនិ ងបន្ទប់ ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ