ព័ត៌មានជាតិ
ទូតសឹង្ហបុរីកោតសរសើរការងារបោសសម្អាតមីននៅកម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីននៅកម្ពុជាក្នុងការចូលរួមគាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក Michael Tan ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជាអញ្ជើញចូលជួប ជម្រាបលា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីនកម្ពុជាកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ខណៈដែលលោកត្រូវបាន បញ្ចប់អាណត្តិ បេសកកម្ម ការទូតប្រចាំនៅកម្ពុជា។
លោក Michael Tanបានមានប្រសាសន៍ថា «ខ្ញុំនឹង ជម្រាបប្រាប់ឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មី ដែលត្រូវមកបំពេញបេសកកម្មការទូតបន្តវេនពីខ្ញុំឲ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀតលើវិស័យសកម្មភាពមីននៅកម្ពុជា»។

ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវកិច្ច សហប្រតិបត្តិការ និងគាំទ្រចំពោះបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជានាពេលកន្លងមក។
ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរ គុណដល់ប្រទេសសឹង្ហបុរី ដែលបានចូលរួមជាមួយរាជ រដ្ឋាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិការ កសាងធនធានមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម។
ជាងនេះសិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកអាស៊ា បាន ចូលរួមផ្តល់នូវកាករដឹកនាំគ្រប់គ្រង និងគាំទ្រយ៉ាងសកម្មដល់ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។

លោកទេសរដ្ឋមន្ត្រីបានបង្ហាញនូវក្តីរំពឹងដែរថាឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីនឹងបន្តគាំទ្រដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានកាន់តែសកម្មឡើងថែមទៀត ក្នុងការរួមគ្នា ជួយដល់ប្រទេសនានាក្នុងអាស៊ាន ដើម្បីសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនានា ដែលភាគច្រើនស្ថិតនៅក្នុងអតីតតំបន់សង្គ្រាម។

លោកទេសរដ្ឋមន្ត្រីក៍បាន ជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការខិតខំធ្វើយ៉ាងណាឲ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ខាងមុខ។
លោកទេសរដ្ឋមន្ត្រីក៏ថ្លែងអំណរគុណ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិអន្តរជាតិនានាដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជាដើម្បីសង្គ្រោះជីវិត កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានល្អប្រសើរជាលំដាប់ រួមចំណែកស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរុងរឿងឆាប់រហ័សថែមទៀត៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


