ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យបន្តកែទម្រង់កងទ័ព ជាពិសេស ខឿននយោបាយការពារជាតិរបស់ប្រជាជន
មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មីនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យក្រសួងការពារជាតិ បន្តធ្វើការកែទម្រង់កងទ័ព ជាពិសេស ខឿននយោបាយការពារជាតិរបស់ប្រជាជន ពីព្រោះនេះ ជារឿងសំខាន់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងត្រូវបន្តធ្វើការកែទម្រង់កងទ័ពតទៅទៀត។ ក្នុងការកែទម្រង់កងទ័ពរបស់យើង បានធ្វើច្រើនមកហើយ ប៉ុន្តែ កិច្ចការចាំបាច់របស់យើង គឺត្រូវតែបន្តធ្វើការកែទម្រង់តទៅទៀត ពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់យើង ឲ្យបានរឹងមាំឡើង ហើយត្រូវតែពង្រឹងខឿននយោបាយការពារជាតិរបស់ប្រជាជន»។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា៖ «យើងមានមោទនភាពចំពោះជាតិសាសន៍របស់យើង គឺនៅពេលមានកិច្ចការកើតឡើង ដូចជា សភាពការណ៍នៅព្រំដែន កម្លាំងនៅពីខាងក្រោយ ជាខ្នងធំណាស់ ធំមហាសាល ដែលផ្សារភ្ជាប់ខ្លួនជាមួយកងទ័ព។ បណ្ដាអង្គភាពខេត្ត រាជធានី ត្រូវផ្សាភ្ជាប់ខ្លួនជាមួយបណ្ដាកងពល និងយោធភូមិភាគ… នោះហើយ គឺជាចំណុចលេចធ្លោនៃខឿនការពារជាតិរបស់ប្រជាជន។ បើយើងអនុវត្តបានល្អ ត្រឹមត្រូវលើបញ្ហានេះ ពិតជាល្អ»។

បើតាមសម្តេច ហ៊ុន សែន ការផ្សារភ្ជាប់ខ្លួនរវាងកងទ័ព និងប្រជាជន គឺល្អណាស់ ពីព្រោះប្រជាជន គឺជាប្រភពមិនចេះរីងស្ងួត រួមទាំង ការផ្គត់ផ្គង់កម្លាំងកងទ័ព ដើម្បីចូលបម្រើក្នុងកងទ័ព ជាប្រភពនៃការបម្រើឲ្យវិស័យការពារជាតិ។ សម្តេចតេជោ ថា៖ «កែទម្រង់អីកែទម្រង់ចុះ ក៏ប៉ុន្តែចំណុចស៊ីជម្រៅរបស់វា ត្រូវពង្រឹងទៅលើនយោបាយខឿនការពារជាតិរបស់ប្រជាជន ព្រោះនេះ គឺជាសេចក្តីសុខសម្រាប់ទាំងអស់គ្នា”។
នាយឧត្តមសេនីយ៏ផ្កាយមាស៥រូបនេះ បានអះអាងថា ប្រទេសមួយចំនួន កងទ័ពចេញច្បាំង បែរជាធ្វើបាតុកម្មប្រឆាំង។ ប៉ុន្តែដោយសារតែប្រទេសអស់ហ្នឹងនាំកងទ័ពទៅឈ្លានពានប្រទេសគេ ទើបប្រជាពលរដ្ឋបាតុកម្មក្នុងស្រុកប្រឆាំង ដែលនោះ មិនមែនជាខឿនការពារជាតិនោះទេ។ ប្រទេសណា ដែលមានកងទ័ពចេញច្បាំងនៅក្រៅប្រទេស តែងតែមានបាតុកម្មនៅក្នុងស្រុក តែសម្រាប់កម្ពុជាអត់មានកងទ័ពខាងក្រៅប្រទេសដូចបណ្ដាប្រទេសទាំងនោះទេ ក្រៅតែពីកងទ័ពចេញទៅប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ កម្ពុជា មិនបានបញ្ជូនកងទ័ពទៅឈ្លានពានប្រទេសណាមួយនោះទេ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


