ជីវិតកម្សាន្ដ
ទឹកចិត្តឪពុក! យ៉ែម សំអូន ពោលពាក្យត្អូញត្អែរនឹកកូនស្រីរស់នៅឃ្លាតឆ្ងាយគ្នាយូរឆ្នាំ
មហាជនបានដឹងហើយថា ចំណងសេ្នហាលោក យ៉ែម សំអូន និងអតីតភរិយាអ្នកនាង យ៉ាន លីនដា បានបែកគ្នាច្រើនឆ្នាំមកហើយ ខណៈដែលបច្ចុប្បន្នលោក យ៉ែម សំអូន កំពុងរស់នៅជាមួយអាជីពការងារសិល្បៈស្រុកខ្មែរ។ រីឯអតីតភរិយាក៏កំពុងរស់នៅឯក្រៅប្រទេសជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លួន។

ដោយសារតែក្តីនឹករលឹកចំពោះកូនស្រីលោក យ៉ែម សំអូន មុននេះបន្តិចបានផ្ញើពំនោលតាមបណ្ដា ញសង្គមហ្វេសប៊ុក តាមរយៈការរៀបរាប់ពីក្ដីបារម្ភក្នុងនាមជាឪពុក ចំពោះកូនស្រីជាទីស្រលាញ់ដែល កំពុងរស់នៅនៅឯនាយសមុទ្ររហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានបង្ហាញការអាណិតដល់តារាប្រុសរូបនេះ ដែលបានឃ្លាតឆ្ងាយទ្រូងពីកូនស្រី។ ភ្ជាប់នឹងរូបថតអនុស្សាវរីយ៍ជាមួយកូនស្រីវ័យជំទង់លោក យ៉ែម សំអូន បានបរិយាយសារយ៉ាងដូច្នេះថា ទោះបីជាពេលវេលានៃរូបភាពនេះរំលងទៅ ៤ ឆ្នាំទៅហើយក្ដី ក៏ខ្ញុំនៅតែមានអារម្មណ៍ថា ដូចទើបតែកើតឡើងថ្មីៗអញ្ចឹងរយលានអត្តន័យហើយជាកម្លាំងថាមពល និងជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន។


លោក យ៉ែម សំអូន បន្តថាខ្លួនពិតជារំភើបណាស់ ដែលមានកូនស្រីតែមួយបណ្ដូលចិត្តនៅក្នុងជីវិតលោកហើយតួនាទីរបស់លោកមិនដែលភ្លេចម្ដងណាឡើយនូវកាស្រឡាញ់កូន គឺមាននៅក្នុងគំនិត និងក្នុងបេះដូង និងជាកែវភ្នែកទាំងគូស្មើនឹងជីវិតរបស់លោក ហើយក៏ជាកាស្រឡាញ់ដែលមិនប្រួលប្រែឡើយ អ្វីដែលសំខាន់លោកសូមជូនពរកូនឲ្យជួបតែសំណាងល្អនិងមានភាពជោគជ័យនៅក្នុងជីវិត។


ជាមួយនឹងខ្លឹមសាររៀបរាប់របស់តារាប្រុសពោះម៉ាយលោក យ៉ែម សំអូន នេះបានធ្វើឲ្យអ្នកគាំទ្រសរសើរទឹកចិត្តក្នុងនាមឪពុកដែលស្រលាញ់ហើយនឹករលឹកបារម្ភចំពោះសុខទុក្ខកូនស្រី ដែលកំពុងឃ្លាតឆ្ងាយពីទ្រូង។ មិនតែប៉ុណ្ណោះលោក យ៉ែម សំអូន កន្លងមកក៏បានបង្ហាញរូបភាពស្ដែងអំពីកាតព្វកិច្ចជាឪពុកដ៏ល្អមកលើកូនស្រីសំណព្វ យ៉ែម វិរូនីខា ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ