កីឡា
ជំនួបរវាង Rodtang និង Williams ក្លាយជាការប្រកួតល្អបំផុតប្រចាំឆ្នាំ ២០២១ នៅ ONE
រយៈពេល ១២ ខែកន្លងទៅនេះ មានការប្រកួតឃីកបុកសីង និងមួយថៃជាច្រើនគូ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅស្ថាប័នប្រដាល់ធំបំផុតក្នុងពិភពលោក ONE Championship។

ការប្រកួតជំនាញមួយថៃ និងឃីកបុកសីងហៅថា ONE Super Series ដែលមានកីឡាករ និងកីឡាការិនីឆ្នើមៗទូទាំងពិភពលោក។ អ្នកខ្លះទើបលេចមុខប្រកួតថ្មី អ្នកខ្លះបានឈ្នះខ្សែក្រវាត់ពិភពលោក ហើយអ្នកខ្លះបានឡើងចំណាត់ថ្នាក់ក្នុងតារាងប្រភេទទម្ងន់។
ប៉ុន្តែក្នុងចំណោមគូប្រកួតជាច្រើនរយៈពេល ១២ ខែកន្លងទៅនេះ មានការប្រកួតមួយថៃរវាងមនុស្សដែក Rodtang Jitmuangnon និង Danial Williams នៅសមរភូមិ ONE on TNV I កាលពីថ្ងៃទី៧ ខែមេសា បានក្លាយជាការប្រកួតជក់ចិត្ត និងគួរឲ្យចាប់អារម្មណ៍បំផុត។
ប្រកួតក្នុងតំណែងគូឯក ដែលផ្សាយបន្តផ្ទាល់ទៅសហរដ្ឋអាមេរិកចំម៉ោងមាស អ្នកប្រដាល់រឹងមាំ Rodtang បានបង្កើតការចាប់អារម្មណ៍ខ្លាំងបំផុត។ មិនត្រឹមតែកំពុងគ្រប់គ្រងខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight ជាមួយនឹងកំណត់ត្រាឡើងប្រកួត ៩ ដង នៅសង្វៀន ONE ដោយទទួលបានជ័យជម្នះទាំងអស់ រូបគេថែមទាំងបានឈ្នះការប្រកួតឃីកបុកសីងថែមទៀតលើកីឡាករ Tagir Khalilov មុន ២ ខែ។
កីឡាករអូស្ត្រាលី Williams ទើបបង្ហាញខ្លួនប្រកួតលើកដំបូងនៅ ONE និងប៉ះជើងឯកពិភពលោកតែម្តង។ ប៉ុន្តែរូបគេមានបទពិសោធច្រើនក្នុងការប្រកួតមួយថៃ និងធ្លាប់ឈ្នះជើងឯកមួយថៃ WMC ព្រមទាំងជាជើងឯកអូស្ត្រាលីច្រើនលើកទៀតផង។ មនុស្សច្រើនណាស់គិតថា Williams មិនសមប្រកួតជាមួយមនុស្សដែកថៃឡើយ ប៉ុន្តែការពិតនៅលើសង្វៀនបង្ហាញថា កីឡាករអូស្ត្រាលីម្នាក់នេះមិនមែនជាដំឡូងមូល ឬជាប៉ាវសាក់របស់ Rodtang ទេ។

ស្ថិតក្នុងទម្ងន់ ៦១.៥ គីឡូក្រាម ជើងខ្លាំងទាំងពីរហាក់គ្មាននរណាម្នាក់រត់ថយក្រោយឡើយ ប៉ុន្តែប្រឈមមុខដាក់គ្នាជាមួយកណ្តាប់ដៃ រន្ទះជើង ផ្លែកែង និងជង្គង់ដូចព្យុះចាប់ពីទឹកទី ១ រហូតដល់ទឹកទី៣។ ការប្តូរអាវុធគ្នាបានធ្វើឲ្យកីឡាករអូស្ត្រាលីទទួលកណ្តាប់ដៃច្រើន និងបែកឈាមថែមទៀត ប៉ុន្តែរូបគេមិនចុះញមទេពោលគឺតតាំងរហូតចប់ការប្រកួត បើទោះជា Rodtang គ្របដណ្តប់ច្រើន។
វាបានក្លាយជាការប្រកួតដ៏ជក់ចិត្ត ដិតអារម្មណ៍ និងគួរឲ្យចង់ទស្សនាសម្រាប់រយៈពេល៣ទឹក ហើយទីបំផុតចៅក្រុមទាំង៣រូបបានកាត់សេចក្តីឲ្យកីឡាករថៃឈ្នះដោយពិន្ទុប៉ុណ្ណោះ។

បំណាច់ឆ្នាំចូលមកដល់ គណកម្មការរៀបចំការប្រកួតបានពិនិត្យ និងវាយតម្លៃមើលការប្រកួត ONE Super Series គូនីមួយៗ ឃើញថា ជំនួបរវាង Rodtang និង Williams ល្អជាងគេដែលសក្តិសមក្លាយជាការប្រកួតល្អបំផុតប្រចាំ២០២១នៅស្ថាប័ន ONE៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


