Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ប្រកាស​អ្នក​ស្លាប់​ដោយ​កូវីដ​ទាប​បំផុត​គិត​ចាប់​ពី​ខែ​មេសា​ឆ្នាំមុនមក

បានផុស

នៅ

ប្រទេសថៃមានអ្នកស្លាប់ដោយកូវីដ-១៩ត្រឹមតែ១២នាក់ប៉ុណ្ណោះក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមរសៀល ថ្ងៃអង្គារ៍ ទី៤ ខែមករា ដែលនេះជាចំនួនស្លាប់តិចបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

ចំពោះអ្នកឆ្លងថ្មីដោយកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមាន៣០៩១នាក់។ នេះបើយោង​តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃនាព្រឹកថ្ងៃអង្គារ៍នេះ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះគឺកើតមានប្រជាជនទូទៅ និងអ្នកជាប់ពន្ធនាគារ២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទម្សិលមិញ មានអ្នកជំងឺជាសះស្បើយចាកចេញពីមន្ទីរ២៦៨៨នាក់។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ថៃបាននិយាយថា គិតត្រឹមរសៀលថ្ងៃអង្គារ៍នេះ មានអ្នកស្លាប់ថ្មី១២នាក់ដែលជាជនថៃទាំងអស់អាយុចន្លោះពី៦១ ដល់៩៨ឆ្នាំ។

ទីក្រុងបាំងង និងខេត្តបាទុមថានី សាមុតសាខន សាមុតប្រាកាន ណាខុន​ផាថុម និងនុតថាបុរីមិនមានអ្នកស្លាប់ទេ។
ទោះបីជាចំនួនអ្នកស្លាប់ធ្លាក់ចុះទាបបំផុតជាលើកដំបូងគិតចាប់តាំងពីខែមេសា ឆ្នាំមុនមក ក៏ចំនួនអ្នកឆ្លងថ្មីនៅតែបន្តកើនឡើងដោយសារតែវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងរាតត្បាតយ៉ាងលឿន។

កាលពីថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺកូវីដប្រមាណ ៣៣ ៥០៥នាក់បានចូលព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមាន៥៥៥នាក់ឈឺធ្ងន់ធ្ងរ និង១៥១នាក់ត្រូវការអ៊ុកស៊ីសែន។

គិតចាប់តាំងពីកូវីដបានចាប់ផ្តើមនាដើមឆ្នាំ២០២០មក ថៃមានករណីឆ្លងកូវីដ-១៩សរុប ២ ២៣៥ ៥៧៦នាក់ និងអ្នកស្លាប់ ២១ ៧៥០នាក់។

ចំនួនឆ្លងខ្ពស់កំបុតជាប់កំណត់ត្រារបស់ថៃគឺ ២៣ ៤១៨នាក់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម