ព័ត៌មានជាតិ
ក្រុងស្ទឹងសែន នឹងទទួលរៀបចំបុណ្យទន្លេនៅឆ្នាំនេះ
ពិធីបុណ្យទន្លេលើកទី៧ នឹងប្រារព្វធ្វើឡើងនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅក្នុងកំឡុងខែមីនាឆ្នាំ២០២២។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣មករា លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានណែនាំដល់គណៈកម្មការខេត្តរៀបចំពិធីបុណ្យទន្លេ ត្រូវធ្វើការដឹកនាំចាត់ចែង និងត្រួតពិនិត្យស្ថានភាពទូទៅនៃដំណើរការរៀបចំពិធីបុណ្យទន្លេ និងខិតខំបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចពីគណៈកម្មាធិការខេត្តរៀបចំបុណ្យទន្លេ។

ពិធីបុណ្យទន្លេធ្វើឡើងដើម្បីជំរុញកំណើនទេសចរតាមដងទន្លេកម្ពុជា ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព ព្រោះពិធីបុណ្យនេះមានការផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋានធម្មជាតិតាមដងទន្លេ រួមទាំងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
រដ្ឋាភិបាលបានប្រារព្ធពិធីបុណ្យទន្លេលើកទី១ នៅទីរួមខេត្តក្រចេះរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ លើកទី២ ធ្វើនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំពីថ្ងៃទី ១១-១៣ ខែមិនា ឆ្នាំ២០១៦។ លើកទី៣នៅខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី២៤ដល់២៦មីនាឆ្នាំ២០១៧។ លើកទី៤នៅខេត្តកណ្តាលពីថ្ងៃទី៩ដល់១១មីនាឆ្នាំ២០១៨។លើកទី៥នៅខេត្តកំពង់ឆ្នាំងពីថ្ងៃ១៥ដល់១៧ខែមីនាឆ្នាំ២០១៩ និងលើកទី៦ នៅខេត្តបាត់ដំបងនៅថ្ងៃទី១៣ដល់១៥ ខែមីនា ឆ្នាំ២០២០និងពិធីបុណ្យទន្លេលើកទី៧ ត្រូវរៀបចំនៅខេត្តកំពង់ធំ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែត្រូវលើកទៅធ្វើនៅឆ្នាំ ២០២២នេះវិញ ដោយសារបារម្ភពីការឆ្លងជំងឺកូវីដ ១៩៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


