Connect with us

ព័ត៌មានជាតិ

យានយន្តធុនធំ​បញ្ចៀសធ្វើ​ចរាចរណ៍​កាត់​ក្រុង​ក្រចេះ​​​រយៈពេល ៣ ថ្ងៃ ឱកាស​រៀបចំ​ពិធី​បុណ្យទន្លេ

បានផុស

នៅ

យានយន្តធុនធំគ្រប់ប្រភេទ ត្រូវបានអាជ្ញាធរណែនាំ​ឲ្យ​បញ្ចៀស​ការ​ធ្វើ​ចរាចរណ៍ចេញពីទីរួមក្រុងក្រចេះជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្របពេល​ការ​រៀបចំដំណើរការ​កម្មវិធីប្រារព្ធព្រឹត្តិការណ៍​​បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃ​ទី​២៤ ខែមិនា ឆ្នាំ​២០២៦​។

ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស​បាននូវការកកស្ទះចរាចរណ៍ក្នុងទីរួមខេត្ត អាជ្ញាធរ​ខេត្ត​បាន​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ធុនធំ​គ្រប់ប្រភេទ​ត្រូវ​បង្វែរការធ្វើចរាចរណ៍ទៅតាមកំណាត់ផ្លូវជាតិលេខ ៦០បេ ចាប់ពីចំណុច​គល់ស្ពានឆ្លងកាត់ទន្លេមេគង្គ ត្រើយខាងកើតឆ្ពោះទៅតាមផ្លូវក្រវ៉ាត់ក្រុងថ្មីទៅរង្វង់មូលខ្លាស្ទុះ

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងទីរួមខេត្តក្រចេះ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល”៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម