ព័ត៌មានអន្ដរជាតិ
មកថ្មីទៀតហើយ! លើកនេះជា វីរុសបំប្លែងខ្លួន កូនកាត់ Delta ជាមួយ Omicron (មានវីដេអូ)
វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀតត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីនាយកដ្ឋានវិទ្យាសាស្ត្រជីវសាស្រ្តនៃសាកលវិទ្យាល័យ Cyprus ។

អ្នកស្រាវជ្រាវលោក Leondios Kostrikis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Cyprus Times ថា វីរុសបំប្លែងខ្លួនថ្មីនេះជាប្រភេទកូនកាត់នៃពូជ Delta ជាមួយនឹង Omicron ហើយត្រូវបានគេហៅថា “Deltacron” ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ក្រុមស្រាវជ្រាវបានពិនិត្យសំណាកចំនួន ២៥ ពីអ្នកជំងឺដែលបានឆ្លង Delta ជាមួយនឹងវីរុសបំប្លែងខ្លួន Omicron ហើយការរកឃើញនេះពិតជាមានសារៈសំខាន់ ។

ទន្ទឹមនោះ លំដាប់នៃករណី Deltacron ទាំង ២៥ ត្រូវបានបញ្ជូនទៅមូលដ្ឋានទិន្នន័យអន្តរជាតិដើម្បីធ្វើការតាមដានការផ្លាស់ប្តូររបស់វីរុស ។
ចំណែករដ្ឋមន្ត្រីសុខាភិបាលស៊ីបលោក Michalis Hadjipantela បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNA ថា វីរុសកូវីដបំប្លែងខ្លួនថ្មីនេះមិនមែនជាមូលហេតុនៃការព្រួយបារម្ភសម្រាប់អាជ្ញាធរនោះទេ ព្រោះវាគឺជាការរួមបញ្ចូលគ្នានៃវីរុសបំប្លែងខ្លួនចំនួន ២ ដែលមានស្រាប់រួចទៅហើយនៅក្នុងប្រទេស ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


