ព័ត៌មានអន្ដរជាតិ
ចៅក្រមរដ្ឋ Illinois ត្រូវរិះគន់ ដែលប្រែក្រឡាស់ ការផ្ដន្ទាទោសករណីចាប់រំលោភក្មេងស្រីម្នាក់
ចៅក្រមរដ្ឋ Illinois កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងក្តៅគគុក សម្រាប់ការប្រែក្រឡាស់ការផ្តន្ទាទោសលើករណីរំលោភផ្លូវភេទរបស់បុរសអាយុ១៨ឆ្នាំម្នាក់ នៅឯការកាត់ទោសក្មេងជំទង់កាលពីសប្តាហ៍មុន ដោយនិយាយថា រយៈពេល១៤៨ថ្ងៃដែលគាត់ចំណាយនៅក្នុងពន្ធនាគារចាប់តាំងពីការចាប់ខ្លួន គឺគ្រប់គ្រាន់ហើយ។
ចៅក្រមតំបន់ Adams លោក Robert Adrian បានធ្វើការប្រែក្រឡាស់ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីបានរកឃើញថា លោក Drew Clinton មានពិរុទ្ធពីបទរំលោភផ្លូវភេទមួយករណីនៅឯការកាត់ក្តីកាលពីខែតុលា។

តាមឯកសារតុលាការដែលទទួលបានដោយកាសែត Herald-Whig បានឲ្យដឹងថា “លោក Clinton បានជាប់ពន្ធនាគាររយៈពេលជិត ៥ខែ។ ក្នុងករណីនេះ តាមពិតគឺជាការផ្ដន្ទាទោសច្រើន តែនោះត្រឹមជាការកាត់ទោសប៉ុណ្ណោះ”។
លោក Clinton ត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទលើក្មេងស្រីអាយុ ១៦ ឆ្នាំនៅឯពិធីជប់លៀងបញ្ចប់ការសិក្សាកាលពីខែឧសភាឆ្នាំមុន។
គាត់បានប្រឈមមុខនឹងការកាត់ទោសយ៉ាងតិចបួនឆ្នាំ។ ការសម្រេចចិត្តរបស់ Adrian បានកើតឡើងបន្ទាប់ពីមេធាវីរបស់លោក Clinton ដាក់សំណើក្រោយការកាត់ក្តីចំនួនពីរ ហើយចៅក្រមបានកាត់ក្តីថា រដ្ឋអាជ្ញាមិនមានអ្វីសំអាងលើករណីរបស់ពួកគេនោះទេ។

បន្ទាប់ពីការសម្រេចរបស់ Adrian ជនរងគ្រោះមានការខកចិត្ត ហើយបានផ្សព្វផ្សាយរឿងរ៉ាវរបស់នាងជាសាធារណៈ ដោយរៀបរាប់ពីការរំលោភបំពានផ្លូវភេទដល់អ្នកសារព័ត៌មាន និងរៀបរាប់លម្អិតអំពីអារម្មណ៍របស់នាង នៅពេលដឹងថា Adrian ត្រូវបានដោះលែង។
Cameron Vaughan និយាយថា ភ្លាមៗនោះ នាងបានចាកចេញពីបន្ទប់សវនាការហើយយំនៅក្នុងបន្ទប់ទឹកបន្ទាប់ពីដឹងថា ការផ្តន្ទាទោសរបស់ Clinton ត្រូវបានលុបចោល។

ស្របពេលជាមួយគ្នានោះ បណ្តាញប្រឆាំងនឹងការរំលោភបំពានក្នុងគ្រួសារតំបន់ Quincy កាលពីថ្ងៃអង្គារ បានរិះគន់ការសម្រេចចិត្តរបស់ចៅក្រម។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ WGEM ថា “សាលក្រម និងការអត្ថាធិប្បាយរបស់ Adrian គឺជាការផ្ញើសារដ៏ត្រជាក់មួយទៅកាន់ជនរងគ្រោះនៃការរំលោភសេពសន្ថវៈផ្សេងទៀតថា អាកប្បកិរិយារបស់ពួកគេនឹងត្រូវវិនិច្ឆ័យមុន ជនល្មើស”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NY Post
ចុចអាន៖ ចៅក្រមស៊ើបសួរចេញដីកាបញ្ឈប់តាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


