ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ ព្រមានដាក់វិន័យគ្មានការលើកលែងចំពោះចៅក្រមដែលប្រព្រឹត្តល្មើសវិន័យ
ដើម្បីទាញយកទំនុកចិត្តពីពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសអនុវត្តវិន័យដ៏តឹងរឹង ដោយគ្មានការលើកលែងឡើយចំពោះមន្ត្រីចៅក្រមណាដែលប្រព្រឹត្តល្មើសប្រាសចាកពីតួនាទីរបស់ខ្លួន ធ្វើឱ្យប៉ះពាល់មុខមាត់វិស័យយុត្តិធម៌។ លោករដ្ឋមន្ត្រី ថា ពេលនេះហើយ ត្រូវតែពង្រឹងវិន័យ ដើម្បីដោះបណ្ដាសាចេញពីចៅក្រម ដែលថា «ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់»។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងបែបនេះ ក្រោយសាធារណៈមតិ ជារឿយៗតែងតែរិះគន់អំពីភាពអវិជ្ជមានរបស់ចៅក្រមមួយចំនួន និយាយដោយឡែក និងនិយាយជារួម មហាជន តែងតែលើកឡើងអំពីបញ្ហាប្រឈមជាច្រើន ដែលបាននិងកំពុងកើតមានឡើងនៅក្នុងវិស័យយុត្តិធម៌ និងប្រព័ន្ធតុលាការនៅកម្ពុជា។
ឆ្លើយតបនឹងសាធារណៈមតិនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងពិធីបើក មហាសន្និបាតបូកសរុបលទ្ធផលការងារលើវិស័យយុត្តិធម៌ទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ដូច្នេះថា៖ «គេសម្លឹងមកប្រព័ន្ធតុលាការក្នុងន័យអវិជ្ជមានច្រើន ហើយគេក៏មិនដែលបានឆ្លុះបញ្ចាំងនូវអ្វីដែលវិស័យយុត្តិធម៌សម្រេចជាសមិទ្ធផលសម្រាប់សង្គមជាតិដែរ។ បើមានរឿងអយុត្តិធម៌មួយកើតឡើង ដោយសារការអនុវត្តខុសឆ្គងដោយអចេតនាចេញពីបុគ្គលណាម្នាក់នៅក្នុងវិស័យយុត្តិធម៌ គឺធ្វើឱ្យវិស័យយុត្តិធម៌ទាំងមូលប៉ះពាល់»។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ លើកឡើងថា មន្ត្រីតុលាការ ជាពិសេសអង្គចៅក្រម ត្រូវតែបន្តផ្ដល់សេវាយុត្តិធម៌ឱ្យបានល្អប្រសើរថែមទៀត ហើយផ្ដល់គុណភាពនៃយុត្តិធម៌ឱ្យកាន់តែសុក្រឹត្យ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ ដោយធ្វើយ៉ាងណាឱ្យអង្គចៅក្រម ក្លាយជាបង្អែកដ៏កក់ក្ដៅរបស់ពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌។
ជុំវិញពាក្យដែលតែងលើកឡើងថា «ត្រីមួយកន្ដ្រក់ ស្អុយមួយ ស្អុយទាំងអស់» ត្រូវបានលោក កើត រិទ្ធ ចាត់ទុកថា គឺជាពាក្យបណ្ដាសាដែលតែងតែនៅលងបន្លាចលើអង្គចៅក្រម។ តែយ៉ាងណា លោករដ្ឋមន្ត្រី ក៏បានប្រកាសលុបបំបាត់ពាក្យមួយឃ្លានេះ ដោយព្រមានដកចេញត្រីណាដែលស្អុយ ហើយទុកតែត្រីល្អ។
លោកឧបនាយករដ្ឋមន្ត្រី ប្រកាសយ៉ាងដូច្នេះថា៖ «ចឹងត្រីមួយកន្ត្រក់ បើវាស្អុយមួយ កុំឱ្យវាស្អុយមួយកន្ត្រក់ ដកត្រីដែលស្អុយចេញទៅ ទុកឱ្យត្រីដទៃទៀតដែលល្អ។ វិធីរបស់យើង គឺសាមញ្ញទេ ត្រូវពង្រឹងនូវវិន័យ ចាប់ពីពេលនេះតទៅ គឺជាម៉ោងវិន័យ ម៉ោងវិន័យនេះ ត្រូវដកបណ្ដាសាចេញពីអង្គចៅក្រម ដែលថា ត្រីមួយកន្ត្រក ត្រីមួយស្អុយ ស្អុយទាំងអស់ យើងមិនអនុញ្ញាតឱ្យត្រីមួយនេះ មកស្អុយមួយកន្ត្រកទេ» ។
លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការដកត្រីស្អុយមួយកន្ត្រកនេះ គឺចាប់ផ្ដើមមុនគេបង្អស់ ចេញពីខ្លួនឯងសិន កែខ្លួនឯងសិន ត្រីណាមិនកែជាកម្មវត្ថុនៃការវះកាត់។ ដូច្នេះ ដើម្បីមុខមាត់វិស័យយុត្តិធម៌ ត្រូវតែដកចេញ៕

-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


