កីឡា
លុបទិដ្ឋាការលើកទី២ Djokovic ប្រឈមនិរទេសចេញពីអូស្ត្រាលី
តារាវាយកូនបាល់មិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Novak Djokovic នៅថ្ងៃសុក្រម្សិលមិញបានចាត់ការតាមរយៈតុលាការដើម្បីរារាំងការនិរទេសរូបគេមុនពេលការប្រកួតពានរង្វាន់ Australian Open នៅថ្ងៃចន្ទខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីបានលុបចោលទិដ្ឋាការរបស់គេជាលើកទី២ដោយសារជុំវិញច្បាប់កូវីដចូលប្រទេស។
ទោះជាយ៉ាងណា រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាឲ្យតារាវាយកូនបាល់លេខ១លើកលោកត្រឡប់ទីឃុំឃាំងមុនពេលនិរទេសនៅនៅថ្ងៃសៅរ៍នេះ ទោះបីជាមានការអនុញ្ញាតឲ្យជួបមេធាវីរបស់ខ្លួននៅការិយាល័យមេធាវីក៏ដោយ។

ក្រុមច្បាប់របស់កីឡាករ Djokovic បានដាក់ពាក្យស្នើសុំទៅតុលាការយប់ជ្រៅ មិនដល់៣ម៉ោង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Alex Hawke បានប្រើអំណាចឆន្ទានុសិទ្ធិដើម្បីលុបទិដ្ឋាការ។
កីឡាករវាយកូនបាល់លេខ១លើកលោក ដែលកំពុងព្យាយាមស្វែងរកកំណត់ឈ្នះពានរង្វាន់ធំ Grand Slam លើកទី២១ក្នុងពានរង្វាន់ Australia Open របស់ខ្លួនត្រូវបានគេប្រាប់នៅពេលទៅដល់ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី៥ ខែមករា ថា ទិដ្ឋាការរបស់គេដែលត្រូវបានផ្តល់ឲ្យតាមរយៈការលើកលែងផ្នែកវេជ្ជសាស្ត្រពីតម្រូវការចាក់វ៉ាក់សាំងសម្រាប់ភ្ញៀវគឺគ្មានសុពលភាព។
កីឡាករសញ្ជាតិស៊ែប៊ីអាយុ៣៤ឆ្នាំបានចំណាយពេលជាច្រើនថ្ងៃនៅក្នុងការឃុំឃាំងអន្តោប្រវេសន៍ នៅសណ្ឋាគារមួយក៏បានប្រើអ្នកស្វែងរកសិទ្ធិជ្រកកោន មុនពេលការសម្រេចចិត្តនោះត្រូវបានដកហូតដោយហេតុផលនីតិវិធី។
លោក Hawke បាននិយាយកាលពីថ្ងៃសុក្រថា ៖«ខ្ញុំប្រើអំណាចឆន្ទានុសិទ្ធិរបស់ខ្ញុំក្រោមមាត្រា១៣៣C (៣) នៃច្បាប់អន្តោប្រវេសន៍ដើម្បីលុបទិដ្ឋាការដែលកាន់កាប់ដោយ Novak Djokovic ដោយហេតុផលសុខភាព និងសណ្តាប់ធ្នាប់ល្អ ដោយឈរលើមូលដ្ឋានដែលជាប្រយោជន៍សាធារណៈ»។
ក្រោមមាត្រា ១៣៣C កីឡាករ Djokovic នឹងមិនអាចទទួលបានទិដ្ឋាការចូលអូស្ត្រាលីរយៈពេល៣ឆ្នាំ លើកលែងតែកាលៈទេសៈចាំបាច់បំផុតទេ។
ចៅក្រុម Anthony Kelly បាននិយាយថា រដ្ឋាភិបាលបានយល់ព្រមមិននិរទេស Djokovic មុនពេលករណីត្រូវបានបញ្ចប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


