ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ ត្រៀមផលិតថ្នាំគ្រាប់ព្យាបាល កូវីដ
រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រទី១៤ខែមករាឆ្នាំ២០២២ថា ប្រទេសនេះគ្រោងនឹងផលិតថ្នាំគ្រាប់ប្រឆាំងមេរោគ Molnupiravir ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ ចំពេលមានការឆ្លងកើនឡើងខ្លាំងដែលជំរុញដោយវីរុសបំប្លែងថ្មី អូមីក្រុង។

ថ្នាំគ្រាប់ព្យាបាលកូវីដ Molnupiravir សម្រាប់អ្នកជំងឺពេញវ័យ ដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck & Co Inc និង Ridgeback Biotherapeutics មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ មានបំណងចូលរួមជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដែលក៏មានគម្រោងផលិតថ្នាំនេះផងដែរ ដូចជាបង់ក្លាដែស និងឥណ្ឌាជាដើម។

លោក Anutin បានប្រាប់សន្និសីទសារព័ត៌មានមួយថា “សម្រាប់ថ្នាំ Molnupiravir, អង្គការឱសថរដ្ឋាភិបាល មានផែនការសហការអភិវឌ្ឍន៍ថ្នាំនេះ ជាមួយវិទ្យាស្ថានស្រាវជ្រាវ Chulabhorn”។ លោកបន្តថា “គណៈកម្មាធិការមួយនឹងស្រាវជ្រាវ និងផលិតសារធាតុប្រតិកម្មគីមី ដែលនឹងជាការគាំទ្របន្ថែមសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត”។
ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនេះក៏មានគម្រោងផលិតថ្នាំ Molnupiravir ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនឱសថ PT Amarox Pharma Global ដែលចាប់ផ្តើមនៅខែមេសា ឬឧសភាផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានអនុម័តថ្នាំ Molnupiravir សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងសប្តាហ៍នេះ ហើយថ្នាំចំនួន ៤០០,០០០ គ្រាប់បានមកដល់ហើយ។
ចំណែកប្រទេសថៃ បានបញ្ជាទិញថ្នាំ Molnupiravir ចំនួន ៥០,០០០ ឈុតពីក្រុមហ៊ុន Merck ហើយនៅតែកំពុងពិភាក្សាជាមួយក្រុមហ៊ុន Pfizer សម្រាប់ឱសថ Paxlovid ចំនួន៥០,០០០ឈុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វៀតណាម ព្រមានពីការប្រើប្រាស់ថ្នាំ Molnupiravir ប្រយ័ត្នគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


