Connect with us

ព័ត៌មានជាតិ

​កំពង់ផែ​ទេសចរណ៍​ខេត្តកែប​តម្លៃ ១,២ លានដុល្លារ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ថ្ងៃនេះ​

បានផុស

នៅ

កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលចំណាយថវិការក្នុងការសាងសង់ប្រមាណ ១,២ លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ (កោះទន្សាយ) ក្រុងកែប ខេត្តកែប ដែលបានប្រើរយៈពេលសាងសង់ ២៤ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា កំពង់ផែ​នេះ​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ជិត ៥ ពាន់​ម៉ែត្រ​ការ៉េ​នៅ​លើ​ដីគោក​ខេត្ត​កែបវានឹងជួយសម្រួលដល់ការដឹកជញ្ជូន​តាមសមុទ្រ​នៃទូក​ទេសចរណ៍រវាងខេត្តកែប និងកោះទន្សាយ ដែល​ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត​របស់ខេត្ត មានចម្ងាយ ៤.៥ គីឡូម៉ែត្រ​ពីឆ្នេរ​សមុទ្រ។

លោកថា កំពង់ផែនេះអាចទទួលចតនា​វាផ្ទុកអ្នក​ដំណើរបានក្រោម ៣០០នាក់។ ដោយឡែកនាវាដឹកទំនិញផ្សេងៗអាចចូលចតបាននាវា ដែលស្ថិតក្រោម១៥តោន។

​កំពង់ផែ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​គោលបំណង​ពង្រីក​សក្ដានុពល​ទេសចរណ៍​របស់​ខេត្ត និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ ហើយក្រៅពីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក កំពង់ផែទេសចរណ៍​កោះទន្សាយ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល ដែលនឹងទាក់ទាញភ្ញៀវទេសចរ​បរទេស តាមរយៈការដឹកជញ្ជូនពីប្រទេសជិតខាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម